Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចៅអធិការវត្តត្រពាំងបឹង កាត់ឃ្វៀលដីវត្តដូរជាមួយដីឯកជន ខណៈអាជ្ញាធរថាមិនបានដឹង

(តាកែវ) – តាមប្រភពច្បាស់ការណ៍​បានឲ្យ​ដឹងថា ដីវត្តត្រពាំងបឹង ស្ថិត​ក្នុង​ឃុំរវៀង ស្រុកសំរោង មួយចំហៀងដែល​មានទទឹង៦ម៉ែត្រ និងបណ្ដោយ៩០ម៉ែត្រ ត្រូវបានព្រះចៅអធិការវត្តព្រះនាម ប៊ុន ថៃ កាត់ឃ្វៀលដីនោះដូរទៅ​ឲ្យ​បុគ្គលម្នាក់ឈ្មោះ ចឹក កុងអៀង ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយមិនមានការឯកភាពពីពុទ្ធបរិស័ទ្ធ​ចំណុះជើងវត្តឡើយ។

ការដោះដូរដីវត្តដោយ​មិន​មានការ​ឯកភាពនេះ បានធ្វើ​ឲ្យ​បុទ្ធបរិស័ទ្ធចំណុះជើងវត្តមានការ​មិនពេញចិត្តឡើយ ហើយទាមទារ​ឲ្យ​អាជ្ញាធរ​ជួយ​ពិនិត្យ​មើលផង។

ជុំវិញករណីនេះ ព្រះតេជគុណ ប៊ុន ថៃ ចៅអធិការវត្តត្រពាំងបឹង បានមានសង្ឃដីកាថា ព្រះអង្គ​ពិតជាបានដោះដូរដីវត្តដូចកាលើកឡើងខាងលើពិតមែន ដោយ​មានការឯកភាពពីក្រុមគណៈកម្មការវត្ត និងលោកមេភូមិផងដែរ, ហើយ​ពេលនេះ ព្រះអង្គ​កំពុងរកមុខអ្នកទម្លាយព័ត៏មាននេះមកសួរនាំ។

លោក កឹម ពន្លក មេឃុំរវៀងបានថ្លែងថា ករណីដោះដូរដីវត្តត្រពាំងបឹងនេះ លោកមិនបានដឹងឡើយ ហើយថា លោកនឹង​រៀបចំក្រុមការងារចុះទៅស្រាវជ្រាវ ហើយ​បើរកឃើញថា ព្រះចៅអធិការវត្តអង្គរនេះហ៊ានដូរដីវត្តមែនគឺមានតែសូមឲ្យ​ព្រះអង្គរទទួលទោសតាមផ្លូវច្បាប់ជាមួយនិងបុគ្គលឯកជននោះចុះ។

លោក កេត ម៉ៅ អភិបាលស្រុកសំរោង ក៏​បានថ្លែងដែរថា លោកមិនបានដឹងរឿងនេះទេ ព្រោះខាងអាជ្ញាធរមូលដ្ឋានគេមិនបានជូនដំណឹងមកលោក តែយ៉ាងណាលោកនឹងបង្កើតក្រុមការងារចុះទៅស៊ើបអង្កេត និងអនុវត្តតាមផ្លូវច្បាប់។

តាមមាត្រា២០ និង​មាត្រា២១ នៃច្បាប់ភូមិបាលបានចែងថា អចលនវត្ថុជាដី និងសំណង់ដែលមាននៅក្នុងឬក្រៅបរិវេនវត្តអារ៉ាម នៃព្រះពុទ្ធសាសនា ជាបេតិគភ័ណ្ឌប្រើប្រាស់ជានិច្ចកាលសំរាប់ព្រះពុទ្ធសាសនា និងដាក់ឲ្យ​ពុទ្ធសាសនិកប្រើប្រាស់ក្រោមការថែទាំរបស់គណៈកម្មាធិការវត្ត។  ហើយ អចលនវត្ថុរបស់វត្តមិនអាចលក់ដូរឬធ្វើអំណោយហើយគ្មានកំណត់អាជ្ញាយុកាលឡើយ៕

Advertisement
Advertisement