Connect with us

Hi, what are you looking for?

អន្តរជាតិ

តើពិភពលោកចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ បានប៉ុន្មានលានដូសហើយ?

គិតមកដល់ថ្ងៃទី ២៩ខែមិថុនា នៅទូទាំងពិភពលោកទទួលបានការចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ៣ពាន់លានដូសហើយ។ ជារៀងរាល់ថ្ងៃមានមានវ៉ាក់សាំង ដល់ទៅជាង ៤១,២លានដូសបានចាក់ជូនពលរដ្ឋ​ ស្មើនឹង​២៣,២% ក្នុងចំណោមពលរដ្ឋសរុបនៅទូទាំងពិភពលោក ជាង ៧,៨៧ពាន់លាននាក់។

ក្នុងចំណោមប្រទេសដែលទទួលបានការចាក់វ៉ាក់សាំងច្រើនជាងគេគឺប្រទេសចិន​ បន្ទាប់មក គឺអាមេរិក និងឥណ្ឌា​។ គិតត្រឹមថ្ងៃទី ២៩ខែមិថុនាចិន​ចាក់វ៉ាក់ប្រឆាំងកូវីដ ១៩ បានជាង​១,២ពាន់លានដូសជូនពលរដ្ឋ​។

សារព័ត៌មានស៊ីនហួរបានដកស្រងការប្រកាស គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណ ១.២ពាន់លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ។

ប៉ុន្មានសប្តាហ៍មកនេះ ប្រទេសចិនត្រូវបានគេមើលឃើញថា នៅតែមានសមត្ថភាពផ្ដល់ ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនរហូតដល់ទៅខ្ទង់ ២០លានដូស ឬលើសនេះទៀតក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់ជាងគេបំផុតនៅលើពិភពលោក។

ប្រទេសចិនដែលមានប្រជាជនសរុបជាង ១,៤០០លាននាក់ បានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនដល់ប្រជាជនរបស់ខ្លួន។ សម្រាប់វ៉ាក់សាំងដែលផលិតដោយប្រទេសចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ ខណៈដែលវ៉ាក់សាំងទាំងពីរនេះ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ជាផ្លូវការ៕

Advertisement
Advertisement