Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃនេះ ករណីឆ្លងកូវីដ១៩ និង​ករណីស្លាប់ ឡើងដល់​ចំនួនមិនធ្លាប់មាន

តាមប្រកាស​របស់​ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហាញថា គេ​បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូត​ដល់ចំនួន ១១៣០នាក់ ដែល​ជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​នៅ​កម្ពុជា។

ជាមួយ​គ្នា​នេះ ក៏មានករណីស្លាប់ថ្មី​រហូត​ដល់ទៅ ២៧នាក់ ដែលជា​ចំនួន​ខ្ពស់​បំផុត​ផងដែរ។

គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥០,៣៨៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៤,១៤៣នាក់ និងស្លាប់សរុបចំនួន ៦០២នាក់៕

Advertisement
Advertisement