Connect with us

Hi, what are you looking for?

ក្នុងស្រុក

វ៉ាក់សាំងសម្រាប់កុមារ ផលិតដោយ Sinovac បង្ហាញពីប្រសិទ្ធភាពពេលធ្វើតេស្ត​សាកល្បង

ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ចិន Global Times បានផ្សាយ កាលពី​ថ្ងៃទី​២៩ មិថុនា​ថា ការធ្វើ​តេស្ដ​វ៉ាក់សាំង​ចំពោះ​កុមារ​មាន​អាយុ ៣​ឆ្នាំ ដល់​១៧​ឆ្នាំ បាន​បង្ហាញថា​វ៉ាក់សាំង COVID-19 របស់​ក្រុមហ៊ុន Sinovac មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព ដោយ​វា​អាច​បង្កើន​ប្រព័ន្ធ​ភាព​សុំា​ប្រឆាំងនឹង​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ​។​

នាយក​ចាត់ការ​ទូទៅ​ក្រុមហ៊ុន Sinovac លោក Gao Qiang បាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖ «​វ៉ាក់សាំង CoronaVac ពិតជា មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ចំពោះ​កុមារ និង​កុមា​រវ័យ​ជំទង់​ដែលមាន​អាយុ​ពី​៣ ដល់​១៧​ឆ្នាំ ដោយ​វា​អាច​បង្កើន​ប្រព័ន្ធ​ភាព​សុំា​យ៉ាង​ល្អប្រសើរ​…​ហើយ​យើង​នឹង ចាប់ផ្ដើម​ការធ្វើ​តេស្ដ​ទ្រង់ទ្រាយ​ធំ​ជា​បន្តទៀត ដើម្បី​កំណត់ឱ្យ​កាន់តែច្បាស់​ពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​សម្រាប់​កុមារ និង​កុមា​រវ័យ​ជំទង់​»​៕

Advertisement
Advertisement