Connect with us

Hi, what are you looking for?

ក្នុងស្រុក

កុំឃើញគ្រូពេទ្យ​ច្រៀងរាំថាកូវីដអត់អី នៅពីក្រោយហ្នឹងគឺមានបន្ទប់ ICU និងអ្នកជំងឺដេកស្តូកស្តឹងច្រើនណាស់

យោង​តាម​គណនីយ facebook មួយ​ដែល​គេ​ជឿជាក់ថា គឺជា​ក្រុមគ្រូពេទ្យ​ព្យាបាល​ជំងឺកូវីដ១៩ បានលើក​ឡើងថា មានមនុស្សមួយចំនួននិយាយថាទៅភ័យអី “ឆ្លងកូវិត” ឃើញពេទ្យនាំរាំសប្បាយសឹងអី ហើយមានអាហារបីពេលដេកសុីស្រួលមិនបាច់គិតច្រើន។

គណនីយ facebook នោះបានបញ្ជាក់ថា «ពេទ្យនាំរាំបាននោះ គឺសុទ្ធតែអ្នកជម្ងឺកំរឹតស្រាលទេ… រាំដើម្បីកុំឲ្យពួកគាត់ស្រ្តេស និងហាត់ប្រាណផង ។ មើលពីក្រោយខ្នងខ្ញុំនេះទៅ (ICU=សង្គ្រោះបន្ទាន់) សុទ្ធតែធុងអុកសុីសែន និងអ្នកជម្ងឺដេកស្តូកស្តឹង (ជម្ងឺធ្ងន់) អ្នកខ្លះដេកលែងដឹងខ្លួនក៏មានដែរ, ពេលជម្ងឺធ្វើទុក្ខម្តងៗ ពួកខ្ញុំរត់ចែកជើងគ្នាដើម្បីជួយសង្គ្រោះពួកគាត់ …»។

«ខ្ញុំគ្មានពេលបានទៅរាំសប្បាយជាមួយអ្នកជម្ងឺទេព្រោះកន្លែងខ្ញុំនៅព្យាបាលនេះគឺកំរឹតធ្ងន់, ពាក្យថា ឈឺវាមិនដែរស្រួលទេបងប្អូនចឹង «បីកុំ បីការពារ» ទៅបងប្អូនដើម្បីខ្លួនអ្នកទាំងអស់គ្នា»៕

Advertisement
Advertisement