Connect with us

Hi, what are you looking for?

អន្តរជាតិ

អង់គ្លេស​នឹង​ចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ដល់ប្រជាជនខ្លួន​នៅខែកញ្ញា

អង់គ្លេស​នឹង​ផ្តល់វ៉ាក់សាំងដូសទី៣ ដល់ពលរដ្ឋខ្លួន

ដើម្បីជំរុញការការពារបន្ថែមទៀត រដ្ឋាភិបាលអង់គ្លេស នឹង​ផ្តល់​វ៉ាក់សាំងដូសទី៣បន្ថែម​ដល់ប្រជាជនខ្លួន ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ខែកញ្ញាខាងមុខ។

អង់គ្លេស​នឹង​ផ្តល់វ៉ាក់សាំងដូសទី៣ ដល់ពលរដ្ឋខ្លួន

អ្នកដែលនឹងទទួលបានវ៉ាក់សាំងទី៣នេះ រួមមាន អ្នករស់នៅផ្ទះថែទាំមនុស្សចាស់ មនុស្សគ្រប់គ្នាដែលមានអាយុចាប់ពី ៧០ ឆ្នាំឡើងទៅ និងបុគ្គលិកថែទាំសុខភាពជួរមុខ។

ជាមួយ​គ្នា​ ប្រជាជនដែលនឹងទៅទទួលវ៉ាក់សាំងដូសទី៣នេះ ក៏នឹងទទួលថ្នាំបង្ការជំងឺផ្តាសាយផងដែរ ព្រោះ​នៅពេលដែលរដូវរងារចូលមកដល់ ជំងឺផ្ដាសាយនឹងត្រឡប់មកវិញ ខណៈពេលនេះ អង់គ្លេសកំពុងបន្ធូរបន្ថយការរឹតត្បឹតនោះ៕

Advertisement
Advertisement