Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខ្យល់កន្រ្តាក់បណ្តាល​ឲ្យ​មនុស្ស​២នាក់រងរបួស និង​ផ្ទះជិត១០០ខ្នង​នៅ​កំពង់ធំខូច​ខាត

កំពង់ធំ — ក្រសួងធនធានទឹក និង​ឧតុនិយម​បានឲ្យ​ដឹងថា នៅល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ មានភ្លៀងធ្លាក់មួយមេធំក្នុងកម្រិត ៥៤ មម លាយជាមួយខ្យល់ខ្លាំង បានធ្វើឲ្យប៉ើងដំបូល និងរលំផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិជ័យ និងភូមិស្លែងខ្ពស់ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រមាណជិត១០០ខ្នង។

ក្នុងនោះនៅ-ភូមិជ័យ ខូចខាតផ្ទះចំនួន ៥០ខ្នង និងរងរបួសស្រាល មនុស្ស ០២នាក់ និងនៅភូមិស្លែងខ្ពស់ ខូចខាតផ្ទះចំនួន ៤៥ខ្នង។

បើតាម​សេចក្តីជូនដំណឹង​មួយ​ដាច់ដោយ​ឡែកពីអាកាសធាតុរបស់ក្រសួងធនធានទឹក​បាន​បញ្ជាក់ថា ចាប់ពីថ្ងៃទី ៧ដល់ថ្ងៃទី ១៣ ខែកក្កដា តំបន់​វាលទំនាប​កណ្តាល​អាច​មាន​ភ្លៀងធ្លាក់​ក្នុង​កម្រិតពីបង្គួរ​ទៅច្រើន លាយឡំ និង​ផ្គររន្ទះ ខ្យល់កន្រ្តាក់ ហើយ​ទន្ទឹមនោះ ក៏​មាន​ផ្នែកមួយ​ចំនួន នៃបណ្តា​ខេត្ត​នៅ​ក្នុង​ភូមិ​សាស្រ្ត​ជាប់ជួរ​ភ្នំក្រវាញ និង​ជួរភ្នំដងរែក មាន​ភ្លៀងធ្លាក់ខ្លាំង។ ដូច្នេះក្រសួងស្នើ​ដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់បង្កើនការប្រុងប្រយ័ត្ន៕

Advertisement
Advertisement