Connect with us

Hi, what are you looking for?

ក្នុងស្រុក

បន្ត​បិទផ្សារលើធំថ្មីខេត្តសៀមរាប ចំនួន២សប្តាហ៍ទៀត ក្រោយ​នៅតែរកឃើញករណីឆ្លងកូវីដ១៩

សៀមរាប — រដ្ឋបាលខេត្ត​សៀមរាប​នៅថ្ងៃនេះ បាន​ចេញ​សេចក្តីសម្រេច​ថ្មី​មួយ​ទៀត ដោយ​បន្ត​ធ្វើការ​បិទផ្សារ​លើ​ធំថ្មី ស្ថិត​នៅ​ភូមិ​ដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ចំនួន២សប្តាហ៍បន្ត​ទៀត ដោយ​គិត​ចាប់ពីថ្ងៃទី៧ កក្កដា រហូត​ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០២១។

ការ​បិទនេះ គឺ​ដោយ​សារ​តែ​អាជ្ញាធរ​បានរកឃើញថា ទីតាំងផ្សារនេះ គឺមានការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុង​ ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ។

គួរ​បញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០២១កន្លងទៅ រដ្ឋបាលខេត្តសៀមរាប ក៏​បាន​ចេញសេចក្តីសម្រេច​ធ្វើការ​បិទផ្សារ​លើធំថ្មីជា​បណ្តោះអាសន្ន​រួចម្តងហើយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩៕

Advertisement
Advertisement