Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកជំងឺកូវីដ-១៩ម្នាក់ទៀតនៅខេត្តកោះកុង បានស្លាប់មុនពេលមកដល់មន្ទីរពេទ្យ

កោះកុង — នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ មានស្រ្តីវ័យ៦០ឆ្នាំម្នាក់ទៀតហើយ ដែលបានស្លាប់ មុនពេលមកសង្គ្រោះនៅក្នុងមន្ទីរពេទ្យ ដោយសារជំងឺកូវីដ-១៩ ។

បើតាមការបញ្ជាក់ពីលោក ម៉ែន សាម៉េត នាយករដ្ឋបាលនៃមន្ទីរពេទ្យខេត្តកោះកុង បានឲ្យ​ដឹងថា ស្ត្រីដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ខាងលើមានឈ្មោះ ផុក វុន អាយុ៦០ឆ្នាំ រស់នៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។

ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យបានធ្វើការអំពាវនាវដល់បងប្អូនដែលមានបញ្ហាសុខភាព ឬសង្ស័យថាខ្លួនបានឆ្លងជំងឺកូវីដ-១៩ ត្រូវប្រញាប់មកព្យាបាល និងពិគ្រោះជាមួយក្រុមគ្រូពេទ្យជាបន្ទាន់នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ឬទៅពិនិត្យសំណាកនៅតាមទីតាំងដែលបានកំណត់ដោយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាល ដើម្បីជៀសវាងហានីភ័យឆ្លងចូលក្នុងសហគមន៍ ដែលជាហេតុនាំអោយមានគ្រោះថ្នាក់និងហានិភ័យខ្ពស់ ។

សូមបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ហើយ ដែលបានស្លាប់មុនពេលមកសង្គ្រោះក្នុងមន្ទីរពេទ្យ ដោយអ្នកជំងឺទី១មានវ័យ៦៤ឆ្នាំ បានស្លាប់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ (មុនពេលមកដល់មន្ទីរពេទ្យ) និងម្នាក់ទៀតបានស្លាប់នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះតែម្តង ៕

Advertisement
Advertisement