Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជម្លោះក្នុងវង់ផឹកស៊ី រហូត​ក្លាយជាករណីឃាតកម្ម រត់​ពួនក្នុងព្រៃអស់មួយយប់ទម្រាំសមត្ថកិច្ចចាប់បាន

សៀមរាប — នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ​២០២១នេះ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយ​កម្លាំងនគរបាល​ស្រុកជីក្រែង បានធ្វើ​ការ​ស្រាវជ្រាវ​ចាប់ជនសង្ស័យ ករណីឃាតកម្ម​ក្នុង​វង់ផឹក ដែល​បានកើត​ឡើងកាលពីយប់ថ្ងៃទី៥ ខែកក្កដា នៅ​ចំណុចភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។

យោងតាមរបាយការណ៍​សមត្ថកិច្ចថា នៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២២និង ០៥នាទី មានករណី ឃាតកម្ម ត្រង់ចំណុចភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប បង្ករឡើងដោយជន សង្ស័យ ឈ្មោះ ជិន វណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ បានផឹកស៊ី ជាមួយជនរងគ្រោះ ០២នាក់ ០១.ឈ្មោះ រិន លាប ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរ ធ្វើស្រែ ០២. ឈ្មោះ រុន ដូង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ធ្វើស្រែ អ្នកទាំង ០២ រស់នៅភូមិកើតហេតុខាងលើ ដោយពេលកំពុងផឹកស៊ីនោះ ក៏មានទំនាស់ពាក្យសម្តីនិងគ្នា ជនសង្ស័យ ឈ្មោះ ជិន វណ្ណា បានយកកាំបិតចុងស្រួចពណ៍សដែលហាន់សាច់ខ្លែម ចាក់មកលើ ជនរងគ្រោះ ឈ្មោះ រិន លាប ១កាំបិត ត្រូវចង្កេះ និងចាក់ជនរងគ្រោះ ឈ្មោះ រុន ដូង ត្រូវចុងដង្ហើម ១កាំបិត ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យបានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះទាំង២នាក់ខាងលើ ត្រូវបានបងប្អូនដឹកយកទៅពេទ្យទាំងយប់ បានពាក់កណ្តាលផ្លូវ ជនរងគ្រោះ ឈ្មោះ រុន ដូង បានស្លាប់ នៅសល់ជនរងគ្រោះឈ្មោះ រិន លាប រងរបួសធ្ងន់ កំពុងព្យាបាល នៅមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុ លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង បានដឹកនាំកម្លាំង សហការណ៍ជាមួយកម្លាំងអធិការនគរបាលស្រុកជីក្រែង ធ្វើការ ស្រាវជ្រាវ និងស៊ើបអង្កេត រហូតដល់ម៉ោង ១៦ និង ០០នាទី ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២១ ទើបឃាត់ ខ្លួនជនសង្ស័យ ឈ្មោះ ជិន វណ្ណា ដែលកំពុងលាក់ខ្លួនក្នុងព្រៃបានតែម្តង ក្រោយធ្វើការ ឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ជិន វណ្ណា បានឆ្លើយ សារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ករណី ខាងលើនេះ ពិតប្រាកដមែន។

បច្ចុប្បន្បនេះ ជនសង្ស័យ កំពុងត្រូវបានកម្លាំង ជំនាញរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

អត្ថបទ៖ តាំង ហូ

Advertisement
Advertisement