Connect with us

Hi, what are you looking for?

ក្នុងស្រុក

ការចាក់វ៉ាក់សាំងដូសទី៣ កំពុងត្រូវសិក្សា ខណៈប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រឆាំងវីរុស​បម្លែង​ថ្មីប្រភេទ​ឌែលតា ក៏​កំពុងសិក្សា​ដូចគ្នា

ភ្នំពេញ — ថ្លែងទៅកាន់អ្នកសារ​ព័ត៌មានកាលពីព្រឹកមិញនេះ លោកស្រី យក់ សម្បត្តិ មន្រ្តីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី៣ និងការចាក់លើមនុស្សអាយុក្រោយអាយុ១៨ឆ្នាំ កំពុងត្រូវបានសិក្សា​ ហើយចំពោះប្រសិទ្ធភាពវ៉ាក់សាំងលើការការពារវីរុសបំប្លែងថ្មី ប្រភេទឌែលតា (Delta) ក៏នឹងមានការសិក្សាផងដែរ។

លោកស្រី យក់ សម្បត្តិ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល

យ៉ាងណាក៏ដោយ បើតាមលោកស្រី យក់ សម្បត្តិ វ៉ាក់សាំង​អាចការពារពីការ​ធ្លាក់ឈឺធ្ងន់ ហើយបើទោះយើងចាក់វ៉ាក់សាំងហើយក៏ដោយ បើមិនអនុវត្ត​វិធានការ ការពារទេ ការ​ឆ្លង​នៅតែអាច​កើតមាន​។ លោកស្រីសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងនៅតែបន្តអនុវត្តវិធានការ ការពាររបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការពាររបស់រាជរដ្ឋាភិបាលកម្ពុជា៣កុំ ៣កាពារដដែល។

សូម​បញ្ជាក់ថា នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្រ្តីតាមប្រព័ន្ធវីដេអូកាលពីថ្ងៃសុក្រម្សិលមិញ រាជរដ្ឋាភិបាល​កំពុងតែពិចារណា​ក្នុង​ការ​ចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋ ក៏​ដូចជាក្មេងអាយុក្រោម ១៨ឆ្នាំផងដែរ៕

Advertisement
Advertisement