Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខេត្តកោះកុង ត្រៀម​មណ្ឌលព្យាបាលជំងឺកូវីដ១៩ចំនួន២បន្ថែមទៀត ខណៈ​ករណីឆ្លង​នៅ​តែកើន

កោះកុង — អាជ្ញាធរខេត្តកោះកុង បានរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ចំនួន២បន្ថែមទៀតដើម្បីត្រៀមទទួលអ្នកជំងឺកូវីដ បន្ទាប់ពីភូមិសាស្ត្រខេត្តកោះកុង នៅតែបន្តមានការឆ្លងរាលដាលឥតឈប់ឈរ ។

ជាក់ស្តែងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានសហការជាមួយមន្ត្រីជំនាញសុខាភិបាលចុះរៀបចំមណ្ឌលព្យាបាលថ្មីនៅអាគាររៀបអាពាហ៍ពិពាហ៍(តារី តុការ) និងមជ្ឈមណ្ឌល (ស៊ូន នឹង ) ដែលទីតាំងទាំង២នេះ សុទ្ធសឹងជាទីតាំងដែលធំទូលាយ មិនបង្ករការលំបាកដូចកាលពីមុនទៀតទេ ខណៈអាជ្ញាធរជំនាញ និងមន្ទីរសុខាភិបាល កំពុងរៀបចំបំពាក់ឧបករណ៍សម្ភារប្រើប្រាស់ទំនើបស្របតាមបែបផែនបច្ចេកទេស របស់ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល បានដាក់ចេញ។

បន្ថែមលើនេះ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានបញ្ជាក់ថា កន្លងមកលោកពិតជាទទួលស្គាល់ថា អ្នកជំងឺកូវីដ-១៩ ដែលសម្រាប់ព្យាបាលនៅតាមមណ្ឌលព្យាបាលនានា ពិតជារងការខ្វះខាត ស្ទើរទាំងស្រុង ក្នុងនោះមានដូចជា ទឹក ភ្លើងអគ្គិសនី កន្លែងដេក បន្ទប់ទឹក កន្លែងទទួលទានអាហារ ជាដើម ។

លោកបានបន្តថា ទីតាំងទាំង២ខាងលើ និងត្រូវបានរៀបចំរួចរាល់នៅពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយលោកក៏ជឿជាក់ថា បងប្អូនដែលមកសំរាលព្យាបាលជំងឺនៅទីនេះ និងមិនមានការលំបាកដូចទីតាំងមុនៗនោះដែរ ។

ជាចុងក្រោយលោកប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់សម្បុរសជននានាដែលកន្លងមក ពួកគាត់បានលះបង់នូវថវិការផ្ទាល់ខ្លូន ក្នុងការរួមចំណែកជួយឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ ក៏ដូចជាអ្នកជំងឺកូវីដ-១៩ ដែលកំពុងធ្វើចត្តាឡីស័ក៕

Advertisement
Advertisement