Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមហ៊ុនស៊ិនទ្រីរអ៊ូរឿងក្រុមហ៊ុន​ឡានដឹកដី ធ្វើ​ឲ្យ​ផ្លូវ​ក្នុង​ទីក្រុង​កង្វក់

ភ្នំពេញ — នៅលើ​បណ្តាញ​សង្គម​នៅថ្ងៃនេះ ក្រុមហ៊ុនស៊ិនទ្រី ដែលជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​៣ផ្សេង​ទៀត ដែលធ្វើ​ការ​ប្រមូលសំរាម និង​បោសសម្អាតដងផ្លូវ​ក្នុង​រាជធានីភ្នំពេញ បាន​បង្ហាញ​ពីសកម្មភាពរថយន្តបោស និងលាងសំអាតផ្លូវតាមបណ្តាយមហាវិថីព្រះមុន្នីវង្ស រហូតដល់ផ្លូវជាតិលេខ២។

ជាមួយ​គ្នានេះ ក្រុមហ៊ុនស៊ិនទ្រី ក៏​បានលើក​ឡើងដែរថា ទោះបីជាមានការបោស និងលាងសំអាតផ្លូវយ៉ាងណា តែបើមិនមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនដឹកខ្សាច់/ដី ក៏វានឹងធ្វើឲ្យទីក្រុងយើងមិនមានសោភណ្ឌភាពដែរ។

Advertisement
Advertisement