Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោកអភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យមើលការចាក់វ៉ាក់សាំងដូសទី២ ជូនដល់ប្រជាពលរដ្ឋ នៅស្រុកកំពង់សីលា

ព្រះសីហនុ៖ នៅព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យមើលការចាក់វ៉ាក់សាំងដូសទី២ ជូនដល់ប្រជាពលរដ្ឋ នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងដល់បងប្អូននេះ គឺមិនមានគិតថ្លៃទេ ហើយការផ្ដល់វ៉ាក់សាំងទាំងអស់នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកអភិបាលរងខេត្តបន្តថា ទោះជាបងប្អូនបានចាក់វ៉ាក់សាំងរួចហើយក្តី បងប្អូនត្រូវតែអនុវត្តតាមវិធានការណ៍របស់ក្រសួងសុខាភិបាល និងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣.ការពារ និង៣.កុំ ឱ្យបានជាប់ជាប្រចាំទាំងអស់គ្នា។

ជាមួយគ្នានោះ លោកអភិបាលរងខេត្តបានជូនពរបងប្អូនប្រជាពលរដ្ឋ ឱ្យមានសុខភាពល្អ និងសុវត្ថិភាពទាំងអស់គ្នា ជៀសឱ្យផុតពីជំងឺកូវីដ-១៩៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement