Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលករខ្មែរជាង ២ពាន់នាក់វិលត្រឡប់មកប្រទេសកម្ពុជាវិញ ក្រោយ​ថៃបិទជំរុំកម្មករ

កាសែតបាងកកប៉ុស្តិ៍របស់ថៃបាន​រាយការណ៍​នៅថ្ងៃនេះ​ថា ជនចំណាកស្រុកកម្ពុជាប្រមាណជាង ២ពាន់នាក់បានវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ តាមរយៈច្រកព្រំដែនចុងឆោមក្នុងខេត្តសុរិន្ទ បន្ទាប់ពីនាយករដ្ឋមន្រ្តីថៃ ប្រាយុធ ចានអូចា បានបញ្ជាឱ្យបិទទីតាំងជំរុំនានានៅទូទាំងទីក្រុងបាងកក ជាវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។

បាងកកប៉ុស្តិ៍បាននិយាយថា ពលករខ្មែរទាំងប្រមាណជាង ២ពាន់នាក់នោះ បានឆ្លងដែននៅច្រកទ្វារព្រំដែនជាំ ហើយ​ក្នុងនោះមានពលករចំនួន ២៣៩នាក់ត្រូវបានគេតេស្តរកឃើញ​មានវីរុស​កូវីដ១៩ កាលពីថ្ងៃអាទិត្យ។

Advertisement
Advertisement