Connect with us

Hi, what are you looking for?

អន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មមន្រ្តីចិន៧រូប ទាក់ទងការបង្រ្កាបនៅហុងកុង

ការបង្រ្កាបរបស់អាជ្ញាធរចិន​ ទៅលើក្រុមអ្នក​ស្រលាញ់ប្រជាធិបតេយ្យនៅហុងកុង

វ៉ាស៊ីនតុនៈសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មកាលពីថ្ងៃសុក្រទី ១៦ ខែកក្កដា លើមន្រ្តីចិន ៧ រូបជុំវិញការបង្ក្រាបរបស់ក្រុងប៉េកាំងទៅលើក្រុមអ្នកប្រកាន់លទ្ធិប្រជាធិបតេយ្យនៅហុងកុង ដែលជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើឱ្យចិនទទួលខុសត្រូវចំពោះអ្វីដែលខ្លួនហៅថា ការលុបបំបាត់ច្បាប់ នៅលើដែនដីដែលជាអតីតអាណានិគមអង់គ្លេស ។ នេះបើតាមការផ្សាយរបស់can នាព្រឹកថ្ងៃទី១៧ កក្កដា នេះ ។

ការបង្រ្កាបរបស់អាជ្ញាធរចិន​ ទៅលើក្រុមអ្នក​ស្រលាញ់ប្រជាធិបតេយ្យនៅហុងកុង

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken បាននិយាយថា មន្រ្តីចិនក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានធ្វើឱ្យខូចខាតដល់ប្រព័ន្ធប្រជាធិបតេយ្យរបស់ហុងកុង ដែលក្នុងនោះមានដូចជាការបណ្ដេញតំណាងរាស្រ្តជាប់ឆ្នោចេញពីតំណែ និងបានចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យរាប់ពាន់នាក់ដោយសារមិនយល់ស្រប នឹងគោលនយោបាយរបស់រដ្ឋាភិបាល។

លោក Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅចំពោះមុខការសម្រេចចិត្តរបស់ទីក្រុងប៉េកាំងក្នុងរយៈពេលមួយឆ្នាំកន្លង បានរារាំងសេចក្តីប្រាថ្នាប្រជាធិបតេយ្យរបស់ប្រជាជននៅហុងកុង ។ ថ្ងៃនេះយើងផ្ញើសារយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកឈរយ៉ាងរឹងមាំជាមួយហុងកុង” ៕

Advertisement
Advertisement