Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ហេតុអ្វីទើបត្រូវ​ចុះបញ្ជីពាណិជ្ជកម្ម តើ​វាមានផលប្រយោជន៍អ្វីខ្លះ?

យោងតាមច្បាប់របស់ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា នៅពេលអ្នកចង់បង្កើតអាជីវកម្ម បង្កើតក្រុមហ៊ុន អ្នកត្រូវធ្វើការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម។ តើហេតុអ្វីបានរដ្ឋាភិបាលតម្រូវអោយធ្វើការចុះបញ្ជីពាណិជ្ជកម្មដូច្នេះ?

ការចុះបញ្ជីពាណិជ្ជកម្មដើម្បីធានាអោយបាននូវភាពស្របច្បាប់របស់ក្រុមហ៊ុនអ្នក រួមមានឈ្មោះក្រុមហ៊ុន ប្រភេទក្រុមហ៊ុន(ឯកកម្មសិទ្ធ សហកម្មសិទ្ធ ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុនបរទេសជាដើម… ) ផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុនអ្នក។បន្ទាប់ពីបានធ្វើការសចុះបញ្ជីពាណិជ្ជកម្មរួចមក អាជីវកម្មអ្នកនឹងត្រូវបានលិខិតបញ្ជាក់ព្រមទាំងទទួលបានការកាពារទៀតផងប្រសិនបើមានការចំលងឈ្មោះឬផលិតផលជាដើម។

លក្ខខណ្ឌក្នុងការចុះបញ្ជីពាណិជ្ជកម្មអ្នកត្រូវបំពេញនូវសំណុំឯកសារតាមបែបបទដែលក្រសួងបានកំណត់ បន្ទាប់ពីបំពេញរូចរាល់អ្នកត្រូវបង់ថ្លៃសេវាក្នុងការសិក្សាសំណុំឯកសារចុះបញ្ជី នៅពេលដែលការចុះបញ្ជីពាណិជ្ជកម្មបានសម្រេចអ្នកនឹងទទួលបានលិខិតបញ្ជាក់ពីការចុះបញ្ជីរបស់អ្នក។ ចំពោះឯកសារត្រូវបំពេញមានដូចជា៖

** ក្រុមហ៊ុនឯកកម្មសិទ្ធិ

១.បំពេញពត៌មានទូទៅដូចជាឈ្មោះក្រុមហ៊ុន សកម្មភាពអាជីវកម្ម…

២.អាស័យដ្ឋានរបស់ក្រុមហ៊ុន និងលេខទូរស័ព្ទទំនាក់ទំនង

៣.ពត៌មានផ្ទាល់ខ្លួនរបស់ម្ចាស់អាជីវកម្ម

** ក្រុមហ៊ុនសហកម្មសិទ្ធិ (ក្រុមហ៊ុនសហកម្មសិទ្ធិលក្ខណៈទូទៅ/ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត)

1: ពត៌មានទូទៅដូចជាឈ្មោះស្នើ សកម្មភាពអាជីវកម្ម ចំនួន​និយោជិក

2: អាសយដ្ឋាននិងព័ត៌មានទំនាក់ទំនង

3: ព័ត៌មានដៃគូសហការ

4: ព័ត៌មានអ្នកគ្រប់គ្រង

** ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត/ក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកម្រិត/ក្រុមហ៊ុនបរទេស

1: ពត៌មានទូទៅ (ឈ្មោះស្នើ សកម្មភាពអាជីវកម្ម ចែករំលែកតំលៃសមីការ ចំនួន​និយោជក)

2:អាស័យដ្ឋាននិងពត៌មានទំនាក់ទំនង

3:ពត៌មានរបស់អ្នកដឹកនាំក្រុមហ៊ុន

4:ពត៌មានរបស់ម្ចាស់ភាគហ៊ុនដែលចូលរួម

ដោយសារការអភិវឌ្ឍន៍និងរីកចម្រើននូវបច្ចេកវិទ្យាអ្នកអាចស្នើចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធើណេតបានយ៉ាងងាយស្រួល ហើយចំពោះការបង់ប្រាក់កម្រៃសេវាវិញ អ្នកអាចធ្វើការទូទាត់តាមគណនីធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា និង​ធនាគារពាណិជ្ជកម្មក្រៅប្រទេសកម្ពុជាបាន។សម្រាប់ព័ត៌មានលំអិតអ្នកអាចចូលទៅកាន់គេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម https://www.businessregistration.moc.gov.kh/

Advertisement
Advertisement