Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃនេះ មនុស្ស ២៤នាក់ស្លាប់ដោយសារជំងឺកូវីដ១៩ និងឆ្លងថ្មី ៨៣៦នាក់

តាមរបាយការណ៍​របស់​ក្រសួងសុខាភិបាលកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា មាន​មនុស្ស​ចំនួន ២៤នាក់បានស្លាប់​ដោយសារ​ជំងឺកូវីដ១៩ ដោយ​ធ្វើ​ឲ្យ​កម្ពុជាមាន​មនុស្ស​ចំនួន ១០៧៦នាក់ បានស្លាប់ដោយសារ​ជំងឺកូវីដ១៩។

ក្នុងនោះដែរ នៅថ្ងៃនេះ កម្ពុជា​ក៏បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨៣៦នាក់ ខណៈអ្នកជំងឺ ៩២៨នាក់ជាសះស្បើយ។

គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៦,៣៣៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥៧,៩៥៥នាក់៕

Advertisement
Advertisement