Connect with us

Hi, what are you looking for?

អន្តរជាតិ

ផាគីអៅ ធ្លាក់ពីប្រធានបក្ស បន្ទាប់ពីរិះគន់ ឌូតើតេ

ម៉ានីល : លោក ផាគីអៅ ឬ Emmanuel «Manny» Pacquiao ត្រូវបានគេបោះឆ្នោតទម្លាក់ពីប្រធានបក្ស បន្ទាប់ពីបានរិះគន់ រដ្ឋាភិបាលលោក ឌូតើតេ រឿងទំនាក់ទំនងជាមួយចិន និងអំពើពុករលួយ ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីព្រឹកថ្ងៃទី ១៨ កក្កដា នេះ ។

លោក ផាគីអាវ ដែលគេស្គាល់ថា ជាស្ដេចប្រដាល់ល្បីនៅអាស៊ី ត្រូវបានជាប់ឆ្នោតជាប្រធានគណបក្សប្រជា ធិបតេយ្យ (democratic party) ដែលគ្រប់គ្រងអំណាច កាលពីអំឡុងខែ ធ្នូ ឆ្នាំ ២០២០ ។ តែប៉ុន្មានសប្តាហ៍ចុងក្រោយនេះលោកបានរិះគន់ទៅលើគោល នយោបាយរបស់រដ្ឋាភិបាលដែលថា ទន់ភ្លន់ជាមួយចិន នឹងអំពើពុករលួយ ជាមូលហេតុតែមួយគត់ដែលគេមើលឃើញថា បានធ្វើឲ្យលោករបូតចេញពីតួនាទីមេបក្ស ៕

Advertisement
Advertisement