Connect with us

Hi, what are you looking for?

ក្នុងស្រុក

ភ្លៀងលាយខ្យល់កន្ត្រាក់ បំផ្លាញផ្ទះ​ប្រជាពលរដ្ឋ និង​អគារ​សិក្សា៥ខ្នង នៅស្រុកកំពង់លែង

កំពង់ឆ្នាំង — កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ (១៨ កក្កដា ២០២១) មានករណីភ្លៀងលាយជាមួយខ្យល់កន្ត្រាក់ បណ្ដាលឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋ អគារសិក្សា និងអាគារគ្រូស្នាក់នៅ សរុបចំនួន ០៥ខ្នង។

ក្នុងនោះ​រួមមាន ៖

១-ផ្ទះឈ្មោះ ឌី យ៉ែម ភេទស្រី រស់នៅភូមិប៉ប្រក់ ឃុំសំរោងសែន ទំហំ ៦ម×៨ម ខូចខាត ផ្ទះទ្រេត ។

២-ផ្ទះឈ្មោះ ឃួន សុខុម ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិប៉ប្រក់ ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្ត​កំពង់ឆ្នាំង ទំហំ ៨ម×១៥ម ខូចខាតរបើកដំបូលស័ង្កសីអស់ទាំងស្រុង ។

៣-ផ្ទះឈ្មោះ សឿង រិទ្ធី ភេទប្រុស រស់នៅ ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្ត​កំពង់ឆ្នាំង ទំហំ ៨ម×១៥ម ខូចខាតរបើកដំបូលស័ង្កសី ចំនួន០៥សន្លឹក និងរបើកដំបូលបង្គន់អនាម័យអស់ទាំងស្រុង ។

៤- របើកដំបូលអាគារសិក្សាអនុវិទ្យាល័យសំរោងសែន ខូចខាតអស់ក្បឿងចំនួន ០៣សន្លឹក ។

៥-របើកដំបូលផ្ទះគ្រូស្នាក់នៅ ខូចខាតអស់ក្បឿងចំនួន០១ សន្លឹក ។

ក្នុងហេតុការណ៍ខាងលើនេះ គឺមិនមានគ្រោះថ្នាក់ដល់មនុស្ស និងសត្វឡើយ ៕

Advertisement
Advertisement