Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឃាត់ខ្លួនពលករខ្មែរចំនួន៥នាក់ រួមទាំងមេខ្យល់ជនជាតិថៃម្នាក់ ពេលធ្វើដំណើរមក​កម្ពុជាវិញ

សមត្ថកិច្ចតម្រួតខ្លងលឹក សហការជាមួយអាជ្ញាធរស្រុកអារញ្ញ ទាហានកងរយឈុតខ្មៅ កាលពីថ្ងៃទី១៨ កក្កដា ម្សិលមិញ បានឃាត់ខ្លួនពលករខ្មែរចំនួន ០៥នាក់ និងមេខ្យល់ជនជាតិថៃម្នាក់ នៅបរិវេណប៉ុស្ត៍ត្រួតពិនិត្យភូមិម៉ៃឌីង៉ាម ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ពលករ​ខ្មែរទាំងនោះ ពួកគេធ្វើការនៅផ្សារថៃ និងត្រូវការធ្វើដំណើរវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ដោយសារស្ថានការណ៍ការរាតត្បាតជម្ងឺកូវីដ-១៩ កាន់តែរីករាលដាលខ្លាំងឡើងនោះ បានជួលរថយន្តដឹកមកព្រំដែនខេត្តស្រះកែវ តម្លៃក្នុងម្នាក់ ១,៥០០បាត ។

ក្រោយពីសមត្ថកិច្ចសួរចម្លើយរួចរាល់ ពលករខ្មែរត្រូវបានបញ្ជូនទៅឲ្យសមត្ថកិច្ចជំនាញខ្លងលឹក ចំណែកមេខ្យល់ជនជាតិថៃត្រូវ​សមត្ថកិច្ចថៃចោទប្រកាន់ពីបទ លួចដឹកជញ្ជូនពលករបរទេសឆ្លងដែនដោយខុសច្បាប់៕

Advertisement
Advertisement