Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលករមកពីថៃម្នាក់វិជ្ជមានកូវីដ១៩ បានរត់ចេញពីមណ្ឌលចត្តាឡីស័ក

អនុគណៈកម្មការ​ស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាស​នៅ​រសៀលថ្ងៃទី១៩ កក្កដា នេះថា មានពលករ​ទើប​ត្រឡប់​មក​ពីថៃម្នាក់ឈ្មោះ ធឿន ប៊ុនពេជ្រ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវ​រកឃើញ​វិជ្ជមានកូវីដ​១៩ (មិនទាន់ត្រូវបានបញ្ជាក់ថា ជាមេរោគប្រភេទថ្មី Delta នៅឡើយ) បានរត់ចេញមណ្ឌលធ្វើចត្តាឡីស័ក។

អនុគណៈកម្មការសូមអំពាវនាវដល់ប្រជាពលរដ្ឋ​ដែលបានដឹងពីដំណើរ​របស់បុគ្គលខាងលើ ឬអ្នកដែលបានពាក់ព័ន្ធជាមួយ​បុគ្គលនេះ សូម​រាយការណ៍​ទៅអាជ្ញាធរមូលដ្ឋាន ហើយប្រសិនបើមានអាការៈ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ៕

Advertisement
Advertisement