Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជាចាក់វ៉ាក់សាំងជូនពលរដ្ឋបាន ៦លាននាក់ហើយ

ទំព័រហ្វេសប៊ុកផ្លូវការ​របស់សម្តេច ហ៊ុន សែន បានប្រកាស​នៅ​ល្ងាចថ្ងៃទី១៩ កក្កដា នេះថា មកដល់ថ្ងៃនេះកម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន៦លាននាក់ហើយ ដែល​ស្មើនឹង៦០ភាគរយនៃប្រជាជន១០លាននាក់ដែលត្រូវចាក់។

លេខរៀងទី៦លាននេះ បានទៅលើលោកស្រី ផេង សឿន​ អាយុ៦៧ឆ្នាំ ជាកសិកររស់នៅ ភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។

លោកស្រី ផេង សឿន ដែលជាអ្នកចាក់វ៉ាក់សាំងលេខរៀងទី៦លាន

មិនខុសពីអ្នកមុនដែរ លោកជំទាវ ឱ វណ្ណឌីន នឹងយកជំនួយថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀតដែលជាជំនួយរបស់សម្តេច ហ៊ុន សែន ទៅប្រគល់ជូនដោយផ្ទាល់៕

Advertisement
Advertisement