Connect with us

Hi, what are you looking for?

ក្នុងស្រុក

ព្រះសង្ឃគង់នៅវត្ត​ប្រាសាទនាងខ្មៅ ២៩អង្គ តេស្តរកឃើញ​កូវីដ១៩

តាកែវ — ព្រះសង្ឃគង់នៅវត្តប្រាសាទនាងខ្មៅ ស្ថិតនៅភូមិចា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ចំនួន២៩អង្គ ត្រូវបានតេស្តរកឃើញវិជ្ជមានកូវីដ-១៩។ នេះបើយោងតាមសង្ឃដីការរបស់ព្រះអង្គ ជួន កក្កដា ព្រះចៅអធិការវត្ត។

ព្រះអង្គ ជួន កក្កដា មានសង្ឃដីការថា “លទ្ធផលបឋមនៃការធ្វើតេសរកកូវីត-១៩ របស់ព្រះសង្ឃវត្តប្រាសាទនាងខ្មៅ ឃើញវិជ្ជមានចំនួន២៩អង្គហើយ និងនៅពាក់ពន្ធ័ជាច្រើនអង្គទៀត ក្នុងចំណោម២៥៣អង្គ។”

បើតាមព្រះអង្គ ជួន កក្កដា ប្រភពចម្លងគឺពាក់ពន្ធ័ទាំងអស់អង្គនេះ គឺឆ្លងអំពីព្រះសង្ឃដែលនិមន្តទៅឆាន់នៅកុដិប្រាសាទនាងខ្មៅ វត្តសីហរតនារាម ក្រុងដូនកែវ ខេត្តតាកែវ៕

Advertisement
Advertisement