Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស្នងការនគរបាលរាជធានីភ្នំពេញ ព្រមានអធិការខណ្ឌទាំង១៤ ករណីបណ្តោយឱ្យមានការបើកក្លឹបកម្សាន្ត ជួបជុំគ្នាផឹកស៊ី ល្មើសវិធានសុខាភិបាល

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ​បានជម្រុញដល់លោកអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះបទល្មើសវិធានក្រសួងសុខាភិបាល ដែលបង្កឱ្យមានហានិភ័យរីករាលដាលជំងឺកូវីដ១៩។

លោកស្នងការ​បានធ្វើការ​ព្រមានថា ក្នុងករណីដែលបណ្តែតបណ្តោយឱ្យមានការបើកក្លឹបកម្សាន្តជួបជុំគ្នាផឹកស៊ី ច្រៀងរាំសប្បាយល្មើសវិធានក្រសួងសុខាភិបាល គឺលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវទទួលខុសត្រូវចំពោះមុខថ្នាក់លើ ហើយកុំឆ្លើយថា បទល្មើសកើតហើយ មិនដឹងនោះ។

សូមបញ្ជាក់ថា ក្នុងអំឡុងដែលរាជធានីភ្នំពេញ នៅតែមានហានីភ័យឆ្លងរាលដាលជំងឺឆ្លងកូវីដ១៩ គេឃើញការលួចបើកក្លិបកម្សាន្ត ខារ៉ាអូខេ ជួបជុំផឹកស៊ីខ្លះនៅតែកើតមាន ដោយលួចលាក់ តាមបណ្តាខណ្ឌមួយចំនួនដោយមិនគោរពវិធានក្រសួងសុខាភិបាល ហើយត្រូវបានរងការបង្ក្រាបចាត់វិធានការតាមផ្លូវច្បាប់ជាបន្តបន្ទាប់៕

Advertisement
Advertisement