Connect with us

Hi, what are you looking for?

ក្នុងស្រុក

ភូមិសាស្រ្ត​ឃុំថ្មស នៃខេត្តកោះកុង ត្រូវ​បិទ​ការ​ចេញចូល ព្រោះតែជាតំបន់រាលដាលខ្លាំងជំងឺកូវីដ១៩

កោះកុង — រដ្ឋបាលស្រុកបូទុមសាគរ បានសម្រេចធ្វើការបិទជាបណ្តោះអាសន្ននូវការធ្វើដំណើរចេញ/ចូល ក្នុងភូមិសាស្ត្រភូមិថ្មស ឃុំថ្មស រយៈពេល៥ថ្ងៃ ដោយគិតចាប់ពីម៉ោង០០ នាថ្ងៃទី២២ រហូតដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ដោយសារតំបន់ខាងលើជាតំបន់ដែលមានការឆ្លងរាលដាលខ្លាំងក្លា នូវជំងឺកូវីដ-១៩។

បើតាមការបញ្ជាក់ពីអាជ្ញាធរស្រុកបូទុមសាគរថា គោលបំណងក្នុងការបិទការចេញ/ចូលក្នុងតំបន់ខាងលើ គឺដើម្បីស្វែងរកអ្នកពាក់ព័ន្ធ និងធ្វើតសេ្តសំណាកនៅទូទាំងឃុំថ្មស ដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ពិសេសទប់ស្កាត់ជំងឺនេះកុំអោយឆ្លងទៅតំបន់ផ្សេងៗទៀត ។

ក្នុងរយះពេលនៃការបិទខ្ទប់តំបន់ខាងលើ អាជ្ញាធរបានណែនាំដល់ជំនាញពាក់ព័ន្ធនានា ត្រូវហ៊ុំព័ទ្ធទីតាំងដែលមានអ្នកជំងឺកូវីដ-១៩ ស្នាក់នៅ និងផ្អាកដំណើរចេញ/ចូលជាបណ្តោះអាសន្នក្នុងទីតាំងដែលបានហ៊ុំព័ទ្ធ ស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ដើម្បីយកសំណាកមកពិនិត្យ និងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធ ត្រូវពង្រឹងការត្រួតពិនិត្យច្រកចេញចូលនានាក្នុងភូមិសាស្ត្រឃុំថ្មស អោយបានម៉ឺងម៉ាត់ ។

ជាមួយគ្នានេះដែរ អាជ្ញាធរស្រុកបុទុមសាគរ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិថ្មសទាំងអស់ ត្រូវនាំគ្នាមកធ្វើយកសំណាកជាមួយក្រុមការងារអាជ្ញាធរ និងក្រុមឆ្លើយតបបន្ទាន់ជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។

សូមបញ្ជាក់ថា បើគិតចាប់ពីថ្ងៃទី១៦ រហូតមកទល់និងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរ និងក្រុមឆ្លើយតបបន្ទាន់នូវជំងឺកូវីដ-១៩ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ រហូតដល់ទៅ១៨០នាក់ (ស្រី៩៩នាក់)៕

Advertisement
Advertisement