Connect with us

Hi, what are you looking for?

អន្តរជាតិ

អាជ្ញាធរហុងកុង ចាប់អ្នកកាសែត៤នាក់ពីបទ ឃុបឃិតជាមួយបរទេស

ហុងកុង៖ នគរបាល ក្រុងហុងកុង កាលពីថ្ងៃពុធ (២១កក្កដា) បាន​ចាប់ខ្លួន​មនុស្សសំខាន់ៗ នៃកាសែត Apple Daily ដែលបិទទ្វារចំនួន៤នាក់ ពីបទឃុបឃិតជាមួយកម្លាំងបរទេស ។ នេះបើតាមការផ្សាយរបស់CNA នាព្រឹកថ្ងៃទី២២ កក្កដា នេះ ។

លោក Lam Man-chung អតីតនិពន្ធនាយកកាសែតApple Daily ដែលត្រូវឃុំខ្លួន

ប្រភពពីប៉ូលីសបានប្រាប់ AFP ថា អតីតនិពន្ធនាយកកាសែតបោះពុម្ពដែលមាននិន្នាការប្រជាធិបតេយ្យ នេះគឺលោក Lam Man-chung ត្រូវបានឃុំខ្លួនកាលពីព្រឹកថ្ងៃពុធ ហើយពួកគេដែលមានអាយុចន្លោះពី៥១ ទៅ ៥៧ ឆ្នាំ ទាំងនោះ នឹងត្រូវបញ្ជូនទៅតុលាការ ដើម្បីជំនុំជម្រះ នៅថ្ងៃព្រហស្សតិ៍ នេះ ៕

Advertisement
Advertisement