Connect with us

Hi, what are you looking for?

អន្តរជាតិ

WHO ព្រមានពីជំងឺផ្លូវចិត្តយូរអង្វែង បណ្ដាលពីកូវីដ-១៩

ការបញ្ចុះសាកសពអ្នក​ស្លាប់ដោយកូវីដ-១៩

អាថេន ៖ អង្គការសុខភាពពិភពលោក(WHO)បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២២ កក្កដា) ថា សុខភាពផ្លូវចិត្ត ដែលបណ្ដាលមកពីមេរោគកូវីដ-១៩ និងមានរយៈពេលវែងឆ្ងាយ ហើយបានអំពាវឲ្យគ្រប់ប្រទេសចាត់វិធានការស្រោចស្រង់បញ្ហាផ្លូវចិត្តរបស់ពលរដ្ឋខ្លួន ។ នេះបើតាមការផ្សាយរបស់CNA នាព្រឹកថ្ងៃសុក្រ ទី២៣ កក្កដា នេះ ។

អង្គការសុខភាពពិភពលោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយឯការចាប់ផ្តើម នៃការប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុងអាតែន ប្រទេសក្រិច ជាមួយនឹងរដ្ឋមន្រ្តីសុខាភិបាលមកពីប្រទេសជាច្រើនថា « ការចាក់សោរ ការបង្ខាំងឲ្យរស់នៅឃ្លាតឆ្ងាយពីគ្រួសារ ភាពអត់ការងារធ្វើ និងការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុ…បានរួមចំណែកឲ្យមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ » ។

លោក Hans Kluge នាយកប្រចាំទ្វីបអឺរ៉ុបរបស់អង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា សុខភាពផ្លូវចិត្តគួរតែត្រូវបានចាត់ទុកជា «សិទ្ធិជាមូលដ្ឋានរបស់មនុស្ស» ។ លោក​បាន​ប្រាប់សន្និសីទនេះថា « ជំងឺរាតត្បាតបានធ្វើឱ្យពិភពលោកមានការរញ្ជួយ មនុស្សជាង ៤ លាននាក់ត្រូវបានបាត់បង់នៅទូទាំងពិភពលោក បែកបាក់គ្រួសារនិងសហគមន៍ អាជីវកម្មបានដួលរលំ ហើយប្រជាជនបានបាត់បង់ឱកាស » ។

ជាមួយគ្នាអង្គការសុខភាពពិភពលោកក៍បានអំពាវនាវឱ្យមានការពង្រឹងសេវាសុខភាពផ្លូវចិត្តជាទូទៅ និងការកែលម្អលទ្ធភាពទទួលបានការថែទាំតាមរយៈបច្ចេកវិទ្យា។ ជាពិសេសការជំរុញឱ្យមានសេវាកម្មគាំទ្រផ្លូវចិត្តឲ្យបានល្អប្រសើរនៅក្នុងសាលារៀន សាកលវិទ្យាល័យ និងកន្លែងធ្វើការ៕

Advertisement
Advertisement