Connect with us

Hi, what are you looking for?

ក្នុងស្រុក

ការដកពិន្ទុបណ្ណបើកបរ នឹងផ្តើម​សាកល្បង​នៅ​ខែកញ្ញា ហើយ​អនុវត្ត​ផ្លូវ​ការ​នៅ​ដើមឆ្នាំ​២០២២

ការអនុវត្ត​កម្មវិធីដកពិន្ទុបណ្ណបើកបរ នឹងផ្តើមនៅដើមឆ្នាំ២០២២

ភ្នំពេញ — ក្នុង​កិច្ច​ប្រជុំ​តាម​អនឡាញ​ជាមួយ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​កាលពីថ្ងៃម្សិលមិញ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធាណការ និង​ដឹកជញ្ជូន បាន​ស្នើ​ដាក់ដំណើរការសាកល្បង និងផ្សព្វផ្សាយស្តីពីការ​ដកពិន្ទុ​បណ្ណ​បើក​បរនៅខែកញ្ញា ឆ្នាំ២០២១ និង​ដាក់ប្រើប្រាស់ផ្លូវការនៅដើមឆ្នាំ២០២២។

បើតាម​រដ្ឋមន្រ្តីក្រសួងសាធារណការ កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក គឺជាកម្មវិធីបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍ ធ្វើការដកពិន្ទុលើបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានលក្ខណៈពិសេសដូចជា ស្គាល់ទម្រង់បណ្ណរួមមាន បណ្ណបើកបរ លិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់យានយន្ត និងអាចដឹងថាបណ្ណបើកបរត្រឹមត្រូវ ឬក្លែងក្លាយ ដឹងពីប្រតិបត្តិការនៃការកាត់ពិន្ទុ និងពិន័យលឿនរហ័ស ដឹងទីតាំងភូមិសាស្ត្រ និងប្រវត្តិនៃការដកពិន្ទុ និងពិន័យ និងអាចកត់ត្រារាល់ទិន្នន័យដែលអាចប្រើប្រាស់ជាយុទ្ធសាស្រ្តសម្រាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕

Advertisement
Advertisement