Connect with us

Hi, what are you looking for?

ក្នុងស្រុក

ដើម្បីឲ្យទាន់សភាពការណ៍ ចាក់វ៉ាក់សាំង​កូវីដ​១៩ចំពោះកុមារ នឹង​ផ្តើមពីថ្ងៃទី១ សីហា វិញ

ភ្នំពេញ — សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅ​ល្ងាចថ្ងៃសុក្រនេះ បានប្រកាស​ប្តូរ​ថ្ងៃចាប់ផ្តើម​យុទ្ធនាការ​ចាក់វ៉ាក់សាំង​កូវីដ​១៩ ចំពោះ​កុមារ ដោយ​ប្តូរ​ពីថ្ងៃទី៦ សីហា មកថ្ងៃទី១ ខែមេសា ឆ្នាំ​២០២១វិញ។

សម្តេចបានបញ្ជាក់ថា ការប្តូរថ្ងៃនេះ គឺដើម្បីឲ្យទាន់សភាពការណ៍។

បើតាមសារព័ត៌មាន Fresh News ថា នៅថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩សម្រាប់កុមារនោះ សម្តេច ហ៊ុន សែន នឹងអញ្ជើញ​ទៅ​ធ្វើជាអធិបតី នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេចទាំងអស់ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះតែម្តង ហើយក្រៅពីចៅរបស់សម្តេចក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត ក៏​ទៅទទួលវ៉ាក់សាំងផងដែរ។

Advertisement
Advertisement