Connect with us

Hi, what are you looking for?

ក្នុងស្រុក

ភ្នំពេញបន្តហាមឃាត់ការ​ជួបជុំ និងបិទអាជីវកម្មមានហានិភ័យឆ្លងជំងឺកូវីដ១៩ ចំនួន១៤ថ្ងៃទៀត

ការជួបជុំគ្នានៅក្នុងរាជធានីភ្នំពេញត្រូវបន្តហាមឃាត់១៤ថ្ងៃទៀត

ភ្នំពេញ — កាលពីយប់មិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចថ្មី ដោយបន្តធ្វើការ​ហាមឃាត់ការ​ជួបជុំ ប្រមូលផ្តុំ​មនុស្ស និង​បិទជា​បណ្តោះអាសន្ន​ចំពោះ​មុខរបរ និង​អាជីវកម្ម​ដែលមានហានិភ័យ​ខ្ពស់​ក្នុងការចម្លងជំងឺកូវីដ១៩​ចំនួន ១៤ថ្ងៃទៀត ដោយផ្តើម​ពីម៉ោងសូន្យថ្ងៃទី២៤ កក្កដា រហូត​ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ​២០២១។

សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ដែល​ត្រូវបានផ្អាកនោះរួមមាន សាលារៀន រួមទាំងសាលាបណ្ដុះបណ្ដាល​វិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងសាលារៀនដែលធ្វើការបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ។ ក្រៅពីសាលារៀននោះ ក៏មាន អាជីវកម្មក្លឹបកម្សាន្ដគ្រប់ប្រភេទ មានជាអាទិ៍៖ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ, រមណីយដ្ឋាន សារមន្ទីរ និង​សួនកម្សាន្ដនានា, អាជីវកម្មម៉ាស្សា ​និងរោងភាពយន្ដ រោងសម្ដែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាជាដើម។

ការដាក់ចេញវិធានការបែបនេះ ត្រូវគេមើលឃើញថា បានធ្វើឡើងបន្ទាប់ពីក្រសួង​​សុខាភិបាលនៅតែបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ នៅតែមានចំនួនច្រើន ខណៈអ្នកស្លាប់នៅមិនទាន់ថយចុះដែរ។

តាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជា​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុប ៧២ ១០៤នាក់ ក្នុងនោះករណីនាំចូល​ពី​ក្រៅប្រទេស ៨ ២៥៤នាក់ និង ​អ្នកជំងឺព្យាបាលជាសះស្បើយសរុប ៦៤ ៥៤៨នាក់ ខណៈអ្នក​ស្លាប់កើនឡើង ១២៥៤នាក់៕

Advertisement
Advertisement