Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ក្រុមហ៊ុន២ បណ្តាក់ទុនបើករោងចក្រផលិតអំបោះ និងសម្ភារៈកីឡា នៅកម្ពុជា

រោងចក្រផលិតសម្ភារៈកីឡាគ្រោងនឹងបើកនៅកម្ពុជា

យោង​តាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានឲ្យដឹងថា មាន​ក្រុមហ៊ុន​ចំនួន២ បានស្នើ​សុំ​ចុះ​បញ្ជី ក្នុង​ការ​បង្កើត​រោងចក្រ​ផលិតអំបោះ និង​ផលិត​សម្ភារៈកីឡា ក្នុងទុនវិនិយោគសរុបជិត៨លានដុល្លារ។

យ៉ាងណាក៏ដោយ សំណើរ​របស់ក្រុមហ៊ុនទាំង២នោះ​ត្រូវ​បានអនុម័តយល់ព្រម​កាលពីចុងសប្តាហ៍​កន្លងទៅនេះ ដោយ​ក្នុងនោះ​រួម​មាន៖

១- ក្រុមហ៊ុន “CATHAYA (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រវាយនភណ្ឌ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,៨ លានដុល្លារអាមេរិក និងបង្កើនការងារបានចំនួន ១៧០នាក់។

២- “CK SPORTS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង គ្រឿងបន្សំស្បែកជើង និងសម្ភារៈកីឡា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងបង្កើនការងារបានចំនួនប្រមាណ ២១០នាក់៕

Advertisement
Advertisement