Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលខេត្តព្រះសីហនុចេញសេចក្តីសម្រេចស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចំនួន១៤ ថ្ងៃ

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីសម្រេច ស្តីពីការដាក់ចេញវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង២៣:៥៩នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងធានាឱ្យ «យុទ្ធនាការប្រយុទ្ធ និង
ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩» ប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ។

ក្នុងអំឡុងពេលនៃការអនុវត្តនូវវិធានការរដ្ឋបាលនេះ ការដាក់ចេញនូវបម្រាមគោចរដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងសកម្មភាព ការងារ មុខរបរ ឬអាជីវកម្មនៅចន្លោះម៉ោង២១ ដល់ម៉ោង៣ សម្រាប់ភូមិសាស្រ្តក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ។ ប៉ុន្តែក៏មានលើកលែងចំពោះការធ្វើដំណើរ និងការធ្វើសកម្មភាពចាំបាច់មួយចំនួនផងដែរ។

សេចក្តីសម្រេចនេះ មានខ្លឹមសារដូចខាងក្រោម៖

Advertisement
Advertisement