Connect with us

Hi, what are you looking for?

អន្តរជាតិ

មេដឹកនាំយោធាមីយ៉ាន់ម៉ា សន្យារៀបចំការបោះឆ្នោតនៅឆ្នាំ២០២៣

លោក មីន អ៊ុងឡាំង មេដឹកនាំរបបយោធាភូមា

មេដឹកនាំយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ (១ សីហា) បាន​ប្រកាស​ថា​ រដ្ឋាភិបាល​សឹក​ត្រៀម​សហការ​ការងារ​ជាមួយ​អន្តរការីពិសេស​របស់​អាស៊ាន និង​បាន​សន្យា​រៀប​ចំ​ការ​បោះឆ្នោត​ពហុភាគី​នៅ​ពីរ​ឆ្នាំ​ខាងមុខ។

លោក មីន អ៊ុងឡាំង មេដឹកនាំរបបយោធាភូមា

នៅ​ក្នុង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍ ឧត្តមសេនីយ៍​ មីន អ៊ុងឡាំង បាន​ចេញ​មុខ​មក​ធានាអះអាង​ប្រជាពលរដ្ឋ​ភូមា​ថា រដ្ឋាភិបាល​នឹង​រៀប​ចំ​ការ​បោះឆ្នោត​សភាជា​ថ្មី នៅ​យ៉ាង​យូរ ក្នុង​ខែ​សីហា ឆ្នាំ​២០២៣ តាមបែប​លទ្ធិប្រជាធិបតេយ្យ សេរី​​ពហុបក្ស​។

​សេចក្តីប្រកាស​នេះ​ធ្វើ​ឡើងតែ​មួយ​សប្តាហ៍​ ក្រោយ​ការ​​ប្រកាស​លុប​ចោល​លទ្ធផលបោះឆ្នោត​សភា​កាលពី​ខែ​វិច្ឆិកា២០២០ ដែល​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ របស់​លោកស្រី​អ៊ុងសានស៊ូជី​បាន​ឈ្នះ​យ៉ាង​ត្រចះ​ត្រចង់។ តែ​សម្រាប់​​លោក​ មីន អ៊ុងឡាំង​ លោក​បាន​បញ្ជាក់​ជា​ថ្មី​ទៀត​ថា នៅ​ក្នុង​ការ​បោះឆ្នោត​នោះ​មានការ​លួច​បន្លំ​​សន្លឹក​ឆ្នោត​ចំនួនជាង​​១១​លាន​ករណី៕

Advertisement
Advertisement