Connect with us

Hi, what are you looking for?

អន្តរជាតិ

អារ៉ាប់រួមចាប់នឹងផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ Sinopharm របស់ចិន ដល់កុមារអាយុចាប់ពី ៣ឆ្នាំ រហូតដល់ ១៧ ឆ្នាំ

វ៉ាក់សាំងកូវីដ១៩ Sinopharm ផលិតដោយប្រទេសចិន

កាលពីថ្ងៃច័ន្ទ រដ្ឋាភិបាលអារ៉ាប់រួម បានឱ្យដឹងនៅលើបណ្តាញសង្គម Twitter ថា អារ៉ាប់រួមនឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩ Sinopharm របស់ចិន ដល់កុមារអាយុចាប់ពី ៣ឆ្នាំ រហូតដល់ ១៧ ឆ្នាំ។

វ៉ាក់សាំងកូវីដ១៩ Sinopharm ផលិតដោយប្រទេសចិន

ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការសាកល្បងព្យាបាល និងការវាយតម្លៃយ៉ាងទូលំទូលាយ ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតទេ ដោយអាជ្ញាធរបាននិយាយថា នៅក្នុងខែមិថុនា គេ​បានសាកល្បងទៅលើកុមារ ៩០០ នាក់។

គួរដឹងដែរថា គិតត្រឹម​ថ្ងៃទី១ សីហា ២០២១ ប្រជាជនអារ៉ាប់រួមប្រមាណ ៧៨,៩៥% នៃប្រជាជនសរុប ៩លាននាក់ បាន​ទទួលចាក់វ៉ាក់សាំង ក្នុងនោះ ៧០,៥៧% បានចាក់គ្រប់ដូស, ហើយបច្ចុប្បន្នេះ អារ៉ាប់រួម​ ក៏​បាន​នឹងកំពុង​ចាក់​វ៉ាក់សាំង Pfizer ទៅលើក្មេងអាយុពី ១២-១៥ ឆ្នាំផងដែរ៕

Advertisement
Advertisement