Connect with us

Hi, what are you looking for?

អន្តរជាតិ

Delta, Delta Plus មិនទាន់បាត់ភ័យផង ឥឡូវចេញអាថ្មី ឡាំបដា (Lambda) មកទៀតហើយ, អាក្រោយនេះ អាចអត់ធន់នឹងវ៉ាក់សាំងទៀតផង

បើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបាន​ឲ្យដឹងថា វីរុសកូវីដ-១៩ (COVID-19) បំប្លែងថ្មីមួយប្រភេទផ្សេងទៀត មានឈ្មោះថា ឡាំបដា (Lambda) ដែលត្រូវបានគេរកឃើញនៅក្នុង ប្រទេសប៉េរូ ដែលវាមានសមត្ថភាពចម្លងជំងឺ​ “លឿន” និង​ “រហ័ស” ព្រមទាំង “អាចអត់ធន់នឹងវ៉ាក់សាំង” ទៀត​ផង បើធៀបទៅនឹងវីរុសកូវីដ-១៩ (COVID-19) ដើមរបស់វា។

បច្ចុប្បន្ន វីរុសបំប្លែងថ្មី Lambda បានឆ្លងរាលដាលទៅដល់ច្រើនជាង ៣០ប្រទេសហើយ ក្នុងនោះភាគច្រើនជាប្រទេសក្នុងតំបន់អាមេរិកឡាទីន ដូចជា ស៊ីលី, អាហ្សង់ទីន, ប្រេស៊ីល, កូឡុំប៊ី, អេក្វាដ័រ និងម៉ិកស៊ីកូ ហើយសម្រាប់ប្រទេសអឺរ៉ុបវិញគឺមានដូចជា អេស្ប៉ាញ, ហូឡង់, ប៊ែលហ្សិក, បារាំង និងព័រទុយហ្កាល់ ខណៈសហរដ្ឋអាមេរិកជាដើម ក៏បានរកឃើញវីរុសនេះដែរ៕

ប្រភព៖ Reuters​​

Advertisement
Advertisement