Connect with us

Hi, what are you looking for?

ក្នុងស្រុក

វ៉ាក់សាំង AstraZeneca ត្រូវ​ដឹកជញ្ជូនតាមឧទ្ធម្ភាគចក្រ ទៅកាន់បណ្តាខេត្តជាប់ព្រំដែនថៃ ដើម្បី​ត្រៀម​យុទ្ធនាការ​ចាក់ដូសទី៣ ដល់កម្លាំងជួរមុខ

បាត់ដំបង — នៅព្រឹកថ្ងៃសៅរ៍នេះ ឧទ្ធម្ភាគចក្រ ចំនួន២គ្រឿងរបស់កងទ័ពជើងអាកាស កំពុង​មមាញឹកដឹកវ៉ាក់សាំងកូវីដ-១៩ AstraZeneca និងសម្ភារៈវេជ្ជសាស្រ្តមួយចំនួនទៀត ទៅកាន់បណ្តាខេត្តចំនួន៦ដែលជាប់នឹងព្រំដែនប្រទេសថៃ ដើម្បីចាក់ដូសជំរុញ ឬដូសទី៣ ដល់កងកម្លាំងជួរមុខ។

ការចាប់ផ្តើមបន្ទាន់​នូវ​យុទ្ធនាការ​ចាក់វ៉ាក់សាំងដូសទី៣ដល់កម្លាំងជួរមុខនេះ គឺធ្វើ​ឡើងក្រោយទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈខេត្តទាំងនោះជាខេត្តដែលមានបងប្អូនពលករខ្មែរសម្រុកចូលមកកម្ពុជាជាបន្តបន្ទាប់ ហើយកងកម្លាំងមានការប្រឈមខ្ពស់ក្នុងពេលបំពេញការងារ។

តាមការ​គ្រោងទុក ដំណើរការ នៃការ​ចាក់វ៉ាក់សាំងដូសទី៣ ឬ​ដូសជំរុញ ទៅដ​ល់កម្លាំងជួរមុខ គ្រោងចាប់ផ្តើម​នៅថ្ងៃស្អែក ឬយ៉ាងយូរបំផុត​នៅថ្ងៃចន្ទខាងមុខ៕

Advertisement
Advertisement