Connect with us

Hi, what are you looking for?

ក្នុងស្រុក

បាក់ប្លង់សេសំណង់ផ្ទះសំណាក់មួយកន្លែងនៅក្រុងប៉ោយប៉ែត របួសកម្មករ៣នាក់

បន្ទាយមានជ័យ — បើតាមសេចក្តីរាយការណ៍​ឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី៧ សីហា នេះ មានឧបទ្ទវហេតុ បាក់ប្លង់សេជាន់ទី១ នៃអគារសំណង់ផ្ទះសំណាក់មួយកន្លែង ស្ថិត​នៅតាម​បណ្តោយ​ផ្លូវជាតិលេខ៥ ក្នុង​ភូមិ​អូរជ្រៅ សង្កាត់ ក្រុងប៉ោយប៉ែត បណ្តាល​ឲ្យ​កម្មករ​ចំនួន៣នាក់រងរបួសធ្ងន់ និង​ស្រាល។

សមត្ថកិច្ចបានឲ្យដឹងថា ករណីបាក់ប្លង់សេនោះ គឺខណៈពេល​ដែលរថយន្តក្រឡុក​ស៊ីម៉ង​ត៌ទី​៥ បាន​កំពុង​ចាក់​ស៊ីម៉ង់​ត៌ រួចក៏បណ្តាល​ឲ្យ​រលំបាក់តែម្តង។

​លោក ព្រំ ពិសិដ្ឋ អធិការរង​នគរបាល ក្រុង​ប៉ោយ​ប៉េ​ត បានថ្លែងថា ​ហេតុការណ៍​នោះ មាន​មនុស្ស ៣ នាក់​រងរបួស តែ​មានតែ​ម្នាក់ដែល​របួសធ្ងន់បាក់ជើង ឯ ២ នាក់​ទៀត របួស​ស​ស្រាលៗ​ទេ៕

Advertisement
Advertisement