Connect with us

Hi, what are you looking for?

ក្នុងស្រុក

កូវីដ១៩ ប្រភេទអាល់ហ្វា បន្ត​បំប្លែងខ្លួនទៅជា E484K អាចកាត់ផ្តាច់ប្រព័ន្ធភាពស៉ាំរបស់មនុស្ស

ភ្នំពេញ — បើតាមការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ឲ្យដឹងថា វីរុសកូវីដ១៩ ប្រភេទអាល់ហ្វា ត្រូវបានគេរកឃើញនូវការបំប្លែងខ្លួនរបស់វាទៅជាប្រភេទ E484K ដែលធ្វើឱ្យពិភពលោកមានការព្រួយបារម្ភ ព្រោះតែអ្នកវិទ្យាសាស្រ្តមានការសង្ស័យថា វីរុសនេះ អាចទៅកាត់ផ្តាច់ឬ ធ្វើដំណើរឆ្លងកាត់បាន ទៅនឹងប្រព័ន្ធភាពសុំារបស់មនុស្សបាន។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យ​ក្រសួងសុខាភិបាល

លោកជំទាវបញ្ជាក់ថា តាម រយៈនេះ ទើបមានការអំពាវ នាវឱ្យបណ្តាប្រទេសទាំងអស់ ត្រូវខិតខំទប់ស្កាត់ ធ្វើយ៉ាង ណាកុំឱ្យវីរុសប្រភេទ E484K ចរាចរណ៍ក្នុងលក្ខណៈទូលំទូលាយ នឹងធ្វើឱ្យវីរុសនេះមានលទ្ធភាព ក្នុងការបំប្លែងខ្លួនតទៅទៀត ខណៈ ដែលពពួកអាល់ហ្វាបានចរាចរណ៍ ១៨២ប្រទេសទៅហើយនៅលើសកលលោក។

«វីរុសដែលបំប្លែងថ្មីនេះ យើងសង្កេតឃើញថាវា បានធ្វើឱ្យមានការប៉ះពាល់ទៅ ដល់សួត យើងយ៉ាងធ្ងន់ធ្ងរ នេះគឺជាការសង្កេតរបស់យើង ហើយអ្នកវិទ្យាសាស្ដ្រក៏គេសង្កេតឃើញអ៊ីចឹងដែរ។អ៊ីចឹង ហើយបានជាយើងត្រូវការមានការប្រុងប្រយ័ត្នខ្ពស់ ហើយយើងកុំមើលស្រាលទៅលើលទ្ធភាពនៃការចម្លងរបស់វីរុសកូវីដ១៩ ជាពិសេសគឺ ពពួកអាល់ហ្វានិងដែលតា ។ ហើយបច្ចុប្បន្ននេះគឺដែល តាហ្នឹងហើយ។ ហើយកម្ពុជារបស់យើងបានរកឃើញអាពពួកដែលតា ជាង៣០០ ករណីទៅហើយ ហើយប្រសិនបើលទ្ធភាពចម្លងបន្តទៅទៀតច្រើន ដូច្នេះយើងត្រូវតែប្រឹងទប់ទល់កុំឱ្យវារីករាលដាលធំធេង ដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ដែលយើងអាចនឹងរស់នៅក្នុងបរិបទដែលមានវីរុសកូវីដ១៩ផង ហើយយើងក៏ត្រូវចេះការពារខ្លួនយើងកុំឱ្យឈឺផង»។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា វីរុសកូវីដ ១៩ ប្រភេទបំប្លែងថ្មីនៅក្នុងប្រទេសកម្ពុជា មានអាល់ហ្វានិងដែលតា ខណៈដែលវីរុសកូវីដ១៩ បំប្លែងថ្មីទៀតប្រភេទ E484K ដែលជាវីរុសបំប្លែងខ្លួនពីអាល់ហ្វា មិនទាន់រកឃើញនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែទាមទារឱ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន៕

Advertisement
Advertisement