Connect with us

Hi, what are you looking for?

អន្តរជាតិ

ម្សិលមិញ ថៃរកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី​ជិត ២​ម៉ឺន​ករណី រីឯ​​អ្នកស្លាប់មានចំនួន ២៣៥​នាក់​

ថៃនៅតែរកឃើញករណីឆ្លងថ្មីរាប់ម៉ឺនករណី

ថៃ​ — ក្រសួងសុខាភិបាល​ថៃ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បានប្រកាស​ពីការ​​បន្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មីៗ​ចំនួន​១​ម៉ឺន​៩​ពាន់​៨៤៣​ករណី និង​ស្លាប់​២៣៥​នាក់​បន្ថែមទៀត នៅក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ​។

ថៃនៅតែរកឃើញករណីឆ្លងថ្មីរាប់ម៉ឺនករណី

ជាមួយគ្នា​នៅក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ​នេះដែរ ក៏មាន​អ្នកជំងឺ​២​ម៉ឺន​២​ពាន់​៨០៦​នាក់​បានជា​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​អោយចេញ​ពី​មន្ទីរពេទ្យ​។

ចាប់តាំងពី​ថ្ងៃទី​១ ខែមេសា​មក នៅពេល​ជំងឺ​កូ​វីដ​១៩​រលក​ទី​៣​ផ្ទុះឡើង នៅ​ទូទាំងប្រទេស​ថៃ​មាន​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​៧៦​ម៉ឺន​៧​ពាន់​៨៨​ករណី ក្នុងនោះ​មាន​អ្នកជំងឺ​៥៥​ម៉ឺន​៧១៤​នាក់​បានជា​សះស្បើយ​ឡើងវិញ​។

ចាប់តាំងពី​ជំងឺ​រាតត្បាត​នេះ​ផ្ទុះឡើង​កាលពីដើម​ឆ្នាំមុន​មក នៅ​ទូទាំងប្រទេស​ថៃ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​៧៩​ម៉ឺន​៥​ពាន់​៩៥១​ករណី និង​អ្នកជំងឺ​៥៧​ម៉ឺន​៨​ពាន់​១៤០​នាក់​បានជា​សះស្បើយ​ឡើងវិញ​។ ចំណែក​ចំនួន​អ្នកស្លាប់​ក្នុង​រលក​ទី​៣ មាន​ចំនួន​៦​ពាន់​៤៩៤​នាក់ ធ្វើអោយ​អ្នកស្លាប់​សរុប​ចាប់តាំងពី​រោគរាតត្បាត​ផ្ទុះឡើង​កាលពីដើម​ឆ្នាំមុន​មក កើនឡើង​ដល់​៦​ពាន់​៥៨៨​នាក់​៕

Advertisement
Advertisement