Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

តោះមកស្គាល់ សម្លបុកត្រប់ ឬសម្លម្ទេសរបស់ជនជាតិព្នង

សម្លបុកត្រប់ ឬសម្លម្ទេសរបស់ជនជាតិព្នង

នៅប្រទេសកម្ពុជាមានអាហារក្នុងស្រុកឆ្ងាញ់ៗ ជាច្រើនប្រភេទ ដែលបងប្អូនយើងនៅតាមតំបន់នីមួយៗ និយមរៀបចំធ្វើទៅតាមប្រពៃណី ទំនៀមទម្លាប់ វប្បធម៌សាសនា និងផ្អែកលើធនធានដែលមានស្រាប់នៅក្នុងតំបន់។ នៅប៉ែកកឦសាននៃប្រទេសកម្ពុជាដែលមានជនជាតិដើមភាគតិចជាច្រើនរស់នៅ មានវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណី សំបូរបែប ហើយការរៀបអាហាររបស់បងប្អូនជនជាតិភាគតិច គួរឱ្យចាប់អារម្មណ៍ចង់ទទួលទាន។

សម្លបុកត្រប់ ឬសម្លម្ទេសរបស់ជនជាតិព្នង

កញ្ញា ទុំ ជនជាតិដើមភាគតិចព្នង រស់នៅស្រុកកោះញែក ខេត្តមណ្ឌលគីរី ជាសមាជិកបណ្តាញសហគមន៍តំបន់ការពារធម្មជាតិខាងកើតទន្លេមេគង្គ រៀបចំអាហារពិសេសមួយទទួលភ្ញៀវទៅលេងផ្ទះ។ សម្លបុកត្រប់ ឬសម្លម្ទេសមានគឿងផ្សំដូចជា ផ្លែត្រប់ ត្រប់ពុធញ៉ង ផ្លែម្រាស់ ស្លឹកម្ទេស និងផ្លែម្ទេស ស្បែកគោ ជីរណា ជីនាងលាក ប្រហុក និងអំបិល។ សម្លនេះឆ្ងាញ់ មានរស់ជាតិពិសេស តែហិរបន្តិចសម្រាប់បងប្អូនយើងមួយចំនួន។

អត្ថបទ៖ ក្រសួងបរិស្ថាន

Advertisement
Advertisement