Connect with us

Hi, what are you looking for?

អន្តរជាតិ

អតីតមេដឹកនាំភូមា លោកថាន់ ស្វេ ឆ្លងជំងឺកូវីដ

លោកឧត្តមសេនីយ ថាន់ស្វេ

លោកឧត្តមសេនីយ ថាន់ស្វេ ដែលបានក្តោបអំណាចនៅប្រទេសមីយ៉ាន់ម៉ាពីឆ្នាំ1992-2011 បានចូលសម្រាកនៅមន្ទីរពេទ្យយោធា ក្នុងរដ្ឋធានីណៃពីដោរ ជិត២សប្តាហ៍មកហើយ ក្រោយ​តេស្ត​រកឃើញវីរុស​កូវីដ១៩។

លោកឧត្តមសេនីយ ថាន់ស្វេ

បុគ្គលិកមន្ទីរពេទ្យម្នាក់បាននិយាយថា លោក ថាន់ស្វេ អាយុ ៨៨ ឆ្នាំត្រូវបានគេព្យាបាលនៅផ្នែក VIP នៃមន្ទីរពេទ្យក្រោមការធានាសន្តិសុខយ៉ាងតឹងរ៉ឹង។

ពេលនេះ ប្រទេស​មីយ៉ាន់ម៉ា កំពុងតស៊ូជាមួយការកើនឡើងនៃជំងឺកូវីដ -១៩ ដ៏អាក្រក់បំផុត ខណៈ​ដែល​ពលរដ្ឋ​ក្នុង​ប្រទេស​នេះមួយ​ចំនួន បានធ្វើការ​ចោទប្រកាន់​មេដឹកនាំយោធាថា បានធ្វើឲ្យ​ស្ថានការណ៍​កាន់តែអាក្រក់ទៅ ៗ ដោយសារបង្វែរការផ្គត់ផ្គង់វេជ្ជសាស្ត្រសំខាន់ៗសម្រាប់តែបក្ខពួកខ្លួន និងអ្នកគាំទ្រ៕

ប្រភព៖ scmp.com

Advertisement
Advertisement