Connect with us

Hi, what are you looking for?

ក្នុងស្រុក

ព្រំដែនកម្ពុជា-ថៃ ផ្តើម​បើក​ឡើងវិញ​នៅថ្ងៃនេះ ខណៈអាជ្ញាធរក៏​​ត្រៀម​ទទួលពលករ​ផងដែរ

នៅថ្ងៃទី១៣ ខែសីហានេះ ព្រំដែនប្រទេស​កម្ពុជា ជាមួយ​ប្រទេស​ថៃ នឹង​បើក​ឡើងវិញ​ហើយ ក្រោយ​ពីបានបិទ​អស់រយៈ​ពេល​១៤ថ្ងៃ ជា​វិធានការ​ដើម្បីទប់ស្កាត់ការឆ្លង​រាលដាល នៃជំងឺកូវីដ១៩ ប្រភេទ​ដែលតា។

ព្រំដែនកម្ពុជា-ថៃ បើកឡើងវិញនៅថ្ងៃទី១៣ សីហា

ជាមួយ​នឹង​ការ​បើក​ព្រំដែនឡើងវិញនេះ អាជ្ញាធរខេត្តជាប់ព្រំដែន ក៏​បានរៀបចំ​កម្លាំងចម្រុះ ក៏​ដូចជាមន្រ្តីសុខាភិបាល ក្នុង​ការយកសំណាក និង​ពិនិត្យសុខភាព​របស់ពលករ​ខ្មែរ ដែលនឹងវិលត្រឡប់ចូលប្រទេសវិញផងដែរ។

_

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកក្កដា រដ្ឋាភិបាលកម្ពុជាបានសម្រេច​បិទខ្ទប់​ខេត្តចំនួន៨​ ដែលរួមមាន​ ខេត្ត​កោះកុង​ ពោធិ៍សាត់​ បាត់​ដំបង​ ប៉ៃលិន​ បន្ទាយ​មាន​ជ័យ​ ឧត្តរ​មានជ័យ​ ព្រះវិហារ​ និង​ខេត្ត​សៀម​រាបរយៈពេល១៤​ថ្ងៃចាប់ពីថ្ងៃទី២៩​ កក្កដារហូត​ដល់ថ្ងៃទី១២​ សីហា ឆ្នាំ២០២១។​ ការសម្រេច​បិទខ្ទប់​ជាបន្ទាន់នេះ​ គឺដើម្បី​ទប់ស្កាត់​ការនាំចូល​មេរោគ​កូវីដ១៩​បំប្លែងថ្មី​ឈ្មោះដែលតា​ចូលទៅ​ក្នុងសហគមន៍​។ ក្រៅពីខេត្តទាំង៨នេះ រដ្ឋាភិបាលកម្ពុជាក៏បានតម្រូវឱ្យមានបិទព្រំដែនជាមួយនឹងប្រទេសថៃជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃផងដែរ ដើម្បីទប់ស្កាត់ការនាំចូលជំងឺកូវីដ១៩ពីប្រទេសថៃ៕

Advertisement
Advertisement