Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលព្រៃឈើបន្ទាយស្រី ចាប់រថយន្ត​ក្រុមហ៊ុនវីរៈប៊ុនថាំ រកឃើញសត្វតុកកែជិត១ពាន់ក្បាល ខណៈក្រុមហ៊ុនថា ក្រុមរដ្ឋបាលព្រៃឈើនោះទារលុយ​ពីខ្លួន ៣ម៉ឺនដុល្លារជាថ្នូរនឹងការដោះលែង

កាលពីវេលាម៉ោង​ប្រមាណ ១២ និង​៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ​២០២១ កម្លាំង​រដ្ឋបាល​ព្រៃខេត្តសៀមរាប ដឹកនាំដោយ​លោក លី សុផា នាយរងខណ្ឌរដ្ឋបាល​ព្រៃឈើបន្ទាយស្រី បានធ្វើការឃាត់រថយន្តដឹកទំនិញមួយគ្រឿង​របស់​ក្រុមហ៊ុន​វីរៈ​ប៊ុនថាំ នៅ​តាមបណ្តោយផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិគោកឬស្សី ឃុំបល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយ​ចោទថា រថយន្តនោះ​លួចបង្កប់ដឹកសត្វតុកកែខុសច្បាប់។

រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ និងសត្វតុកកែ​

លោក លី សុផា បានថ្លែងថា រថយន្តរបស់ក្រុមហ៊ុនក្រុមហ៊ុនវីរ: ប៊ុនថាំ នោះ បាន​ចេញដំណើរពីខេត្តមណ្ឌលគីរី ហើយចូលយកអីវ៉ាន់នៅតាមសាខាក្នុងខេត្តនានារហូតមកកាន់ខេត្តសៀមរាប។ ចំពោះសត្វតុកកែ ដែលពួកគេដឹកនោះ គឺយកពីខេត្តព្រះវិហារ មានចំនួន ២កេស ស្មើនឹង៩៨៤ក្បាល។

បច្ចុប្បន្នរថយន្តខាងលើ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដកហូតមករក្សាទុកដើម្បីធ្វើការពិន័យតាមច្បាប់ស្តីពីព្រៃឈើ។

ក្រោយ​ចាប់រថយន្តនោះ ក្រុមហ៊ុនវីរៈប៊ុនថាំ បានអះអាង​នៅ​លើ​បណ្តាញ​សង្គម​របស់ខ្លួនថា ខ្លួនជាក្រុមហ៊ុនដឹកជញ្ជូន​មិន​មាន​ពាក់ព័ន្ធនឹងបញ្ញើនោះទេ ព្រោះជាគោលការណ៍ក្រុមហ៊ុនទទួលបញ្ញើរគ្មានសិទ្ធឆែកមើលទំនិញភ្ញៀវនោះទេ តែក្រុមហ៊ុនតែងតែសហការជាមួយសមត្ថកិច្ចជានិច្ច បើមានករណីសង្ស័យណាមួយ។

ជាមួយ​គ្នា​នេះ ក្រុមហ៊ុនក៏​បាន​លើក​ជា​សំណួរ​ដែរថា បញ្ញើរទាំងនោះមានទាំងវិក័ត្រទទួល ផ្ញើរ ហើយលេខអ្នកផ្ញើរ អ្នកទទួល ទីតាំងអ្នកផ្ញើរ និងពត៌មានផ្សេងៗទៀត ហេតុអីលោក លី សុផា មិនទៅចាប់អ្នកប្រព្រត្តិទៅ បើតុកកែខុសច្បាប់ពិតមែន?

បើតាម​ការ​បញ្ជាក់របស់​ក្រុមហ៊ុនវីរៈប៊ុនថាំ​ នៅពេល​ចាប់ភ្លាម ក្រុមមន្រ្តីរដ្ឋបាលព្រៃឈើ​បាន​ទាមទារពិន័យចំនួន 30,000$ ជាថ្នូរក្នុងការដោះលែង៕

ដោយ៖ តាំង ហូ

Advertisement
Advertisement