Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេច ហ៊ុន សែន ៖ សម្រាប់​ចំការមៀន​របស់មន្រ្តី ឧកញ៉ា ឬអ្នកជំនួញ សូម​រកទីផ្សារ​ខ្លួនឯង

ភ្នំពេញ — សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅល្ងាចថ្ងៃទី១៨ ខែសីហា បានប្រាប់ទៅដល់លោកនាយឧត្តមសេនីយ​ ហុីង ប៊ុនហៀង ក៏ដូចជា​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឲ្យ​ចងចាំថា ការ​ប្រមូលទិញផ្លែមៀនពីកសិករ គឺសំដៅដល់​កសិករក្រីក្រ​ដែលដាំមៀនដោយផ្ទាល់ ហើយ​សម្រាប់​ចំការមៀន​របស់មន្រ្តី ទាំងស៊ីវិល ទាំងកម្លាំង​ប្រដាប់អាវុធ ឬ​របស់​ឧកញ៉ា អ្នកឧកញ៉ា ឬ​អ្នកជំនួញ គឺត្រូវ​រកទីផ្សារ​ដោយខ្លួនឯង។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា

សម្តេចបញ្ជាក់ថា សម្តេច​អាចបញ្ចាំផ្ទះយកលុយទៅទិញពីកសិករដែលកំពុងជួបការលំបាក តែសម្តេចពុំមានលទ្ធភាពជួយដល់ម្ចាស់ដីដែលមានចំការមៀនច្រើននោះទេ​ ដូច្នេះសុំការយោគយល់ផង។

សូម​បញ្ជាក់ថា កាលពី​ពេល​ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាឲ្យ​លោក​នាយឧត្តមសេនីយ​ ហុីង ប៊ុនហៀង​ ដឹកនាំកម្លាំងទៅប្រមូលទិញផ្លែមៀនពីកសិករដែលមិនអាចរកទីផ្សារដើម្បីលក់មៀនបាន។

ការប្រមូលទិញផ្លែមៀនពីប្រជាកសិករ

សម្តេចថា នៅពេលប្រមូលទិញបាន សម្តេច​នឹងយកផ្លែមៀនទាំង​នោះ​ទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ ក៏​ដូចជាបងប្អូនដែលកំពុងធ្វើចត្តាឡីស័កទទួលទានដោយមិនគិតថ្លៃ ដោយ​នេះ គឺជាវិធីដោះទាល់ក្នុងកាលទេសៈដ៏លំបាក កុំឲ្យ​កសិករក្រីក្រយើងខាតបង់ធ្ងន់ធ្ងរពេក ដោយ​សម្តេចមិនបានប្រើថវិកាជាតិដើម្បីទិញនោះទេ។

ហើយជាដំណោះសម្រាប់រយៈពេលខាងមុខ គឺ ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាលខេត្តបាត់ដំបង និងប៉ៃលិន ត្រូវខិតខំដោះស្រាយរកទីផ្សារជូនកសិករ៕

Advertisement
Advertisement