Connect with us

Hi, what are you looking for?

អន្តរជាតិ

ស្ថានទូតអាហ្វហ្គានីស្ថាននៅក្នុងប្រទេសតាជីគីស្ថាន ស្នើប៉ូលីសអន្តរជាតិចាប់ខ្លួនអតីតប្រធានាធិបតីខ្លួន

លោក Ashraf Ghani អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន

យោងតាមការផ្សាយរបស់ទូរទស្សន៍ TOLO News បានឲ្យដឹងថា ស្ថានទូតអាហ្វហ្គានីស្ថាននៅក្នុងប្រទេសតាជីគីស្ថានបានស្នើសុំឱ្យ ប៉ូលីសអន្តរជាតិ (Interpol) ចាប់ឃុំខ្លួនអតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani ពីបទលួចលុយសាធារណៈ។

លោក Ashraf Ghani អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន

ស្ថានទូតនេះក៏បានស្នើសុំការចោទប្រកាន់ស្រដៀងគ្នានេះផងដែរដើម្បីអនុវត្តចំពោះអតីតទីប្រឹក្សាសន្តិសុខជាតិ លោក Hamdullah Mohib និងអតីតប្រធានបុគ្គលិកប្រធានាធិបតី លោក Fazl Mahmood Fazli ។

ស្ថានទូតនេះជឿជាក់ថា វិធានការនេះនឹងជួយក្នុងការប្រគល់ប្រាក់ដែលបានលួចនោះទៅឱ្យប្រទេសអាហ្វហ្គានីស្ថានវិញ។

កាលពីថ្ងៃទី១៦ ខែសីហា ប្រភពមួយនៅស្ថានទូតរុស្ស៊ីក្នុងទីក្រុងកាប៊ុលបានប្រាប់សារព័ត៌មាន TASS ថា លោក ហ្គានី បានភៀសខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថានតាមឧទ្ធម្ភាគចក្រជាមួយនឹងប្រាក់សុទ្ធជាច្រើន ខណៈប្រាក់មួយចំនួនត្រូវបានទុកចោលនៅលើទីលានអាកាសយានដ្ឋាន ព្រោះមិនមានកន្លែងគ្រប់គ្រាន់នៅក្នុងឧទ្ធម្ភាគចក្រដើម្បីដាក់វា។

សូម​បញ្ជាក់ដែរថា បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសបញ្ចប់ប្រតិបត្តិការប្រដាប់អាវុធនៅអាហ្វហ្កានីស្ថាន និងបានដកកងទ័ពចេញពីប្រទេសមួយនេះ ក្រុមចលនាតាលីបង់បានបើកការវាយលុកទ្រង់ទ្រាយធំទៅលើកងកម្លាំងរដ្ឋាភិបាល ហើយ​នៅ​ថ្ងៃទី១៥ ខែសីហា ក្រុមចលនានេះបានចូលដល់ទីក្រុងកាប៊ុលដោយមិនជួបការតស៊ូណាមួយឡើយ ខណៈលោក ហ្គានី បានរត់គេចខ្លួនដោយ​ស្ងាត់ៗចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន៕

Advertisement
Advertisement