Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ក្រសួងកសិកម្ម ៖ ការបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំនេះ មានសភាពលឿនជាងឆ្នាំមុន ខណៈខេត្តចំនួន៤កំពុងប៉ះពាល់ដោយគ្រោះរាំងស្ងួត

ដំណាំស្រូវឆ្នាំនេះធ្វើលឿនជាងឆ្នាំមុន

នៅ​ក្នុង​សេចក្តីសន្និដ្ឋាន នៃរបាយការណ៍បង្កបង្កើនផលដំណាំរដូវវស្សាឆ្នាំ២០២១នេះ ក្រសួងកសិកម្ម​បានលើក​ឡើងថា រហូតមកដល់សប្តាហ៍ទី៣ ក្នុងខែសីហានេះ ស្ថានភាពការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាមានសភាពលឿនជាងឆ្នាំមុនដោយសម្រេចបាន ២ ៦៥៨ ៧៥៦ហ.ត ស្មើនឹង ១០១,៩០ភាគរយ នៃផែនការដាំដុះ ដែលឆ្នាំមុនសម្រេចបានតែ ៩៤,៧៤ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា។

ដំណាំស្រូវឆ្នាំនេះធ្វើលឿនជាងឆ្នាំមុន

ក្នុងនោះ​ស្រូវដែលប្រជាពលរដ្ឋ​សាបព្រួស​រួមមាន៖

– ស្រូវស្រាលចំនួន ៨៩០ ៦៤៥ហ.ត លើសឆ្នាំមុន ១៧៩ ៦០០ហ.ត

– ស្រូវកណ្ដាលចំនួន ១ ២៨៩ ៧៦២ហ.ត លើសឆ្នាំមុន ២៧ ០៧៦ហ.ត

– ស្រូវធ្ងន់ចំនួន ៤៣៦ ០៩១ហ.ត លើសឆ្នាំមុន ៩ ៨៦៥ហ.ត

– ស្រូវចម្ការចំនួន ១៩ ៦១២ហ.ត លើសឆ្នាំមុន ១ ១១៦ហ.ត

– ស្រូវទ្បើងទឹកចំនួន ២២ ៦៤៦ហ.ត តិចជាងឆ្នាំមុន ១០ ៧៨៧ហ.ត។

ដោយ​ឡែកការងារប្រមូលផលស្រូវស្រាលនៅ​ដើមរដូវនេះវិញសម្រេចបានចំនួន ៣០២ ៣៣៧ហ.ត លើផ្ទៃដីអនុវត្តស្រូវស្រាលសរុប ៨៩០ ៦៤៥ហ.ត ដោយទទួលបានបរិមាណផលសរុបចំនួន ១ ២៦៧ ៧៩១តោន លើសឆ្នាំមុន ៧៨៩ ១៥១តោន។

យ៉ាងណាក៏ដោយ ក្រសួងកសិកម្ម​ក៏​បានបង្ហាញពីរបាយការណ៍ នៃការ​ខូចខាតផងដែរ ដោយ​គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដំណាំស្រូវនៅខេត្តចំនួន៤ មានបន្ទាយមានជ័យ កណ្តាល ពោធិ៍សាត់ និងខេត្តសៀមរាប បានរងផលប៉ះពាល់ និងខូចខាតដោយគ្រោះរាំងស្ងួត សរុបចំនួន ៦៧ ៩៤២ហ.ត ស្មើនឹង ២,៥៦ភាគរយ នៃផ្ទៃដីដំណាំស្រូវអនុវត្តបានទូទាំងប្រទេស៕

Advertisement
Advertisement