Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ករណីមៀនប៉ៃលិន ក្រសួងកសិកម្មថា កំពុង​ចរចារជាមួយ​ភាគីចិន និង​ថៃ សុំបើកទីផ្សារ

ក្រសួងកសិកម្ម​កំពុងចរចារជាមួយចិន និងថៃ ដើម្បីនាំចេញមៀនប៉ៃលិន

ក្នុងសេចក្តីជូនដំណឹងដែលចេញផ្សាយកាលពីថ្ងៃសុក្រ ក្រសួងកសិកម្មកម្ពុជា បាន​ឲ្យដឹងថា ពេលនេះ ក្រសួងកសិកម្ម និង​ក្រសួងការបរទេស កំពុងស្នើ​សុំ​សមត្ថកិច្ច​ពាក់ព័ន្ធ នៃប្រទេស​ចិន និង​ប្រទេសថៃ ដើម្បីពន្លឿន​នីតិវិធី​ពាក់ព័ន្ធនឹង​ការ​ចរាច បើក​ទីផ្សារសម្រាប់​ផ្លែមៀនប៉ៃលិន។

ក្រសួងកសិកម្ម​កំពុងចរចារជាមួយចិន និងថៃ ដើម្បីនាំចេញមៀនប៉ៃលិន

បើតាម​ក្រសួង ផ្លែមៀនប៉ៃលិន គឺជាប្រភេទទំនិញ​ជាប់កម្រិត​កំណត់ ឬជាប់របាំង​ភូតគាមអនាម័យ ដែលតម្រូវ​ឲ្យ​សមត្ថកិច្ច​ភូតគាមអនាម័យ​កម្ពុជា ធ្វើសំណើ​សុំ​ចរចាបើក​ទីផ្សារ​ជាមួយ​សមត្ថកិច្ច​ភូតគាមអនាម័យ នៃប្រទេស​នាំ​ចូលជាមុន តាម​រយៈ​ការ​ស្នើ​សុំ​វាយ​តម្លៃហានិភ័យ​សមាសភាព​ចង្រៃ​ពាក់ព័ន្ធនឹង​ការ​នាំចូល​ផ្លែមៀនប៉ៃលិននេះ។

ជាមួយ​គ្នា​នេះ ក្រសួងកសិកម្ម ក៏​បានធ្វើការអំពាវនាវដល់វិស័យឯកជន សហគមន៍​កសិកម្ម និង​អន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយ​ក្រសួង​ក្នុង​ការ​ជំរុញ​ការនាំ​ចេញ​ផលិតផល​ផ្លែមៀនស្រស់​ទៅ​កាន់ទីផ្សារ​បរទេស ដោយ​ពិនិត្យ​លទ្ធភាព​ធ្វើការ​វិនិយោគ​ក្នុងការ​សាងសង់​នូវហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធ​ដែលមានស្រាប់ឲ្យ​បានទាន់ពេលវេលា និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ស្រូបយកផលិតផល​មក​ធ្វើការ​កែច្នៃនាំចេញឲ្យ​បាន​ជាអតិបរមាភ្លាមៗ នៅ​ក្រោយ​ពេលមានការឯកភាព​ជាមួយ​ប្រទេស​នាំចូលលើ​ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាមអនាម័យ៕

Advertisement
Advertisement