Connect with us

Hi, what are you looking for?

អន្តរជាតិ

ទាហានអាមេរិក​៣១នាក់ស្លាប់និងរបួសក្នុងការវាយប្រហារភេរវកម្ម នៅអាកាសយានដ្ឋានទីក្រុងកាប៊ុល

_

ការវាយប្រហារភេរវកម្មបង្កឡើងដោយក្រុម​ IS នៅអាកាសយានដ្ឋាន ទីក្រុងកាប៊ុលកាលពីថ្ងៃទី ២៦ខែសីហា បណ្តាលឲ្យទាហានអាមេរិក ១៣នាក់ស្លាប់ និង ១៨នាក់រងរបួស ។ ក្រៅពីនេះក៏មានជនស៊ីវិល រាប់សិបនាក់ទៀតស្លាប់ ក្នុងការវាយប្រហារនោះ។

_

ប្រធានាធិបតីអាមេរិក លោកបៃឌិន បានប្រកាសថា នឹងតបវិញទៅលើក្រុមភេរវកម្ម ISIS-K ដែលបានវាយប្រហារទៅលើអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល ក្នុងពេលបណ្តាប្រទេសកំពុងតែជម្លៀសពលរដ្ឋចេញពីអាហ្វហ្គានីស្ថាន។

ការវាយប្រហារនោះបណ្តាលឲ្យទាហានអាមេរិក ១៣នាក់ស្លាប់ ក្រៅពីនេះជាជនស៊ីវិល ក្នុងការវាយប្រហារអត្តឃាត់២ផ្សេងគ្នា នៅខាងក្រៅអាកាសយានដ្ឋាន ទីក្រុងកាប៊ុល នាថ្ងៃទី​២៦ខែសីហា ។ លោកបៃឌិនបានចូលរួមរំលែកទុក្ខដល់គ្រួសារទាហានរងគ្រោះខណៈជិតដល់ថ្ងៃដែលបានចាក់ចេញពីអាហ្វហ្គានីស្ថាន។ លោកបៃឌិនបញ្ជាក់ថា នឹងតបតវិញដល់ក្រុមទទួលខុសត្រូវចំពោះការវាយប្រហារខាងលើ​។

_

លោកបៃឌិនបានបញ្ជាក់ថា យើងនឹងមិនលើកលែងដល់អ្នកនៅពីក្រោយការវាយប្រហារនោះឡើយ យើងនឹងមិនភ្លេចឡើយហើយស្វែងរកចាប់ខ្លួនអ្នកនៅពីក្រោយ មកដាក់ទោស។ លោកបៃឌិនក៏បានបញ្ជារទៅក្រសួងការពារជាំតិ ឲ្យឡើងគម្រោងវាយប្រហារទៅលើទីតាំងក្រុមភេរវកម្ម​ ISIS-K ក្នុងពេលវេលាសមស្រប់ ។

លោកបៃឌិន ក៏មិនទាន់បញ្ចាក់ថា​ក្រុមតាលីបង់មានជាប់ពាក់ព័ន្ធដែរឬទេ ដោយនៅពេលនេះ មិនទាន់រកឃើញទំនាក់ទំនងរវាងតាលីបង់និងការវាយប្រហារនោះ។ ប្រធានាធិបតីអាមេរិកបញ្ជាក់ថា សកម្មភាពជម្លៀសពលរដ្ឋនៅតែបន្តធ្វើឡើងតាមការគ្រោងទុក។

ក្នុងពេលនេះដែរ ក្រុមភេរវកម្ម​ IS បានទទួលស្គាល់ថាជាសកម្មភាពវាយប្រហាររបស់ខ្លួន ។​ក្រុមភេរវកម្ម​ IS ចោទប្រកាន់ក្រុមតាលីបង់ថាបានសហការជាមួយអាមេរិក ក្នុងការជម្លៀសពលរដ្ឋនៅអាហ្វហ្គានីស្ថាន។

សូមបញ្ជាក់ផងដែរថា​ភេរវករ​២នាក់ បានបំផ្ទុះគ្រាប់បែកអត្តឃាតនៅច្រកចូលអាកាសយានដ្ឋាន សម្លាប់មនុស្ស ៧០​នាក់​ ក្នុងនោះមានទាហានអាមេរិក ១៣នាក់​។ ក្រុម​ IS ​បានប្រកាសថាបានបំបែករបាំងសន្តិសុខដែលអាមេរិក និងក្រុមតាលីបង់បានបង្កើតឡើង​។ នេះជាការវាយប្រហារសម្លាប់ទាហានអាមេរិក ច្រើនបំផុតនៅអាហ្វហ្គានីស្ថាន ចាប់តាំងពីឆ្នាំ ២០១១ និងជាលើកដំបូង ចាប់ទាំងពីក្រុមតាលីបង់គ្រប់គ្រងអាហ្វហ្គានីស្ថាន​៕

Advertisement
Advertisement