Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាកាសធាតុប្រែប្រួល តំបន់វាលទំនាបអាចប្រឈមនឹងជំនន់ទឹកភ្លៀង ដោយ​ឡែកតំបន់សមុទ្រ​អាចនឹងមានរលកព្យុះ

តាមសេចក្តីជូនដំណឹង​បន្ថែម​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅ​ល្ងាចថ្ងៃម្សិលមិញ​បាន​ឲ្យដឹងថា ចាប់ពីថ្ងៃទី៦-១១ ខែកញ្ញា ឆ្នាំ​២០២១ខាងមុខនេះ អាកាសធាតុ​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹងមានលក្ខណៈ​ប្រែប្រួល ដោយ​ក្នុងនោះ តំបន់វាល​ទំនាបអាចប្រឈមនឹង​ជំនន់​ទឹកភ្លៀង Flash Floods នៅ​ខេត្តបាត់ដំបង ខេត្ត​ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និង​រាជធានីភ្នំពេញ។

សម្រាប់បណ្តា​ខេត្ត​នៅ​តំបន់​ខ្ពង់រាប​ជួរភ្នំដងរែក និង​ជួរភ្នំក្រវាញ ផ្ទៃ​មេឃ​អួរអាប់ មានពពកច្រើន អ័ព្ទ​ផ្សែង​មាន​ភ្លៀង ផ្គរ រន្ទះ ផ្លេក​បន្ទោរ ក្នុង​កម្រិត​ពី​បង្គួរ ទៅច្រើន រាយ​ប៉ាយ​ស្ទើរ​គ្រប់ទីកន្លែង។

តំបន់​សមុទ្រវិញ មេឃអាប់អួរ មានពពកច្រើន អ័ព្ទផ្សែង​មានភ្លៀង ផ្គរ រន្ទះ ផ្លេក​បន្ទោរ​ក្នុង​កម្រិត​ពី​បង្គួរ​ទៅខ្លាំង និង​មាន​ខ្យល់​កន្រ្តាក់ មាន​ល្បឿនមធ្យម​ជាមួយ​រលកសមុទ្រ​មាន​កម្ពស់មធ្យម ក្នុងនោះ​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ អាចប្រឈម​នឹង​ជំនន់ទឹកភ្លៀង។

ដោយ​ឡែកនៅ​តាម​បណ្តា​កោះ អាច​ប្រឈមទៅ​នឹង​បាតុភូតរលក​ព្យុះសមុទ្រ Storm Surge៕

Advertisement
Advertisement